ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីពលករខ្មែរ ជិះឡាន​រកការងារធ្វើនៅថៃ តែជួប​គ្រោះថ្នាក់​ចរា​ចរណ៍​

6 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​យ៉ាងតិច​៤​នាក់​បាន​ស្លា.ប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ឧសភា នៅ​ក្នុងស្រុក​ភ្នំ​សារៈ​ខាម ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ ខណៈ​កំពុង​ជិះ​រថយន្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក ។

ខេត្ដបាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​យ៉ាងតិច​៤​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ឧសភា នៅ​ក្នុងស្រុក​ភ្នំ​សារៈ​ខាម ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ ខណៈ​កំពុង​ជិះ​រថយន្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក ។ រន្ធត់! ឡានបុកឡាន​នៅ​ថៃ អ្នកស្លាប់​សុទ្ធតែ​ខ្មែរ

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ បាន​ឲ្យ​ដឹង​ថា គេ​នូវ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពលករ​ខ្មែរ​ដែល​ស្លាប់​និង​របួស​ទាំង​៧​នាក់​នោះ​នៅឡើយ​ទេរ​ហូត​មក​ដល់​ពេល​នេះ តែ​អាជ្ញាធរ​ថៃ​កំពុង​រៀបចំ​បញ្ជូន​សព​ពលករ​ខ្មែរ​ទាំង​៤​នាក់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ខណៈ​អ្នក​របួស​៣​នាក់ ដែល​មាន​កុមារ​ម្នាក់​ផង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ ព្រោះ​ពួក​គេ​របួស​ធ្ងន់ធ្ងរ​បំផុត ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំង​៧​នាក់​នោះ​បាន​ជិះ​រថយន្ត​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក តែ​ពេល​ដល់​ចំណុច​ខាងលើ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្ដង ។

បើ​តាម​ប្រភព​ពី​អាជ្ញាធរ​ថៃ ដែល​បាន​រាយការណ៍​មក​អាជ្ញាធរ​ខ្មែរ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំងនោះ ជិះ​រថយន្ត​ម៉ាក​នី​ស្សាន់ NAVARA ហើយ​បាន​បើក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​អ្នកបើកបរ​ហាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ធុន​ធ្ងន់​សណ្ដោង​រឺ​ុ​ម៉ក រួញ​ជាប់​ក្រោម​គូថ​រថយន្ត​យក្ស​នោះ​តែ​ម្ដង ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​ស្រប​ពេល​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​នោះ ។ ប្រភព​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​នី​ស្សាន់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត  រីឯ​ពលករ​ខ្មែរ​ទាំង​៧​នាក់ ដែល​អង្គុយ​ក្រោយ​បាន​ស្លាប់​ភ្លាម​ៗ​ចំនួន​៤​នាក់ ខណៈ​៣​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​បំផុត​។ សមត្ថកិច្ច​និង​ពលរដ្ឋ​ថៃ បាន​ព្យាយាម​ជួយ​អន្តរាគមន៍​លើក​អ្នករ​បូស​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និង​ជួយ​គាស់​ទ្វារ​រថយន្ត​ដើម្បី​ទាញ​សព​អ្នកបើកបរ​ចេញ​មក​ក្រៅ ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ បាន​ដកស្រង់​របាយការណ៍​ថៃ ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ថា ឧ​ប្ប​តិ្ត​ហេតុនេះ​បាន​កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​នី​ស្សាន់​ដឹក​ពលករ​ខ្មែរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសហេតុ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ទើប​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​សណ្ដោង​រឺ​ុ​ម៉ក​ទាំង​កំរោល​បែប​នេះ ។ ទោះជា​យ៉ាងណា​អាជ្ញាធរ​ថៃ កំពុង​រៀបចំ​បញ្ជូន​សព​ពលករ​ខ្មែរ​ទាំង​៤​នាក់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ហើយ រីឯ​អ្នក​របួស​៣​នាក់​ទៀត ក៏​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ៕