ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងស្គាល់អស់ហើយ អំណាចគ្រឿងញៀ.ន…

6 ឆ្នាំ មុន

ខេត្តកំពត ៖ ដោយសារ​តែ​ការ​សេព​គ្រឿងញៀ.ន​ជោកជាំពេក បុរស​ម្នាក់​លែង​មាន​ស្មារតី​ដឹងខុសដឹងត្រូវ និង​​លែង​ស្តាយ​​នូវ​ទ្រព្យ​សម្បត្តិ​​​នៅ​ក្នុងផ្ទះ ក៏​ត្រូវ​ឪពុក​ទ្រាំ​លែង​បាន ទៅ​ប្តឹង​កងរាជអាវុធហត្ថ​ឱ្យ​ឃាត់ខ្លួន ។

ខេត្តកំពត ៖ ដោយសារ​តែ​ការ​សេព​គ្រឿងញៀន​ជោកជាំពេក បុរស​ម្នាក់​លែង​មាន​ស្មារតី​ដឹងខុសដឹងត្រូវ និង​​លែង​ស្តាយ​​នូវ​ទ្រព្យ​សម្បត្តិ​​​នៅ​ក្នុងផ្ទះ ក៏​ត្រូវ​ឪពុក​ទ្រាំ​លែង​បាន ទៅ​ប្តឹង​កងរាជអាវុធហត្ថ​ឱ្យ​ឃាត់ខ្លួន ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធហត្ថ​ខេត្ត ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ហម គាថា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ។ ការ​ឃាត់​ខ្លួន​នេះ គឺ​ដោយសារ​តែ​ឪពុក​ម្តាយ​អត់ទ្រាំ​ពុំ​បាន ក្រោយ​ពី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អស់​។

បើ​តាម​ឪពុក​បាន​រាយការណ៍​ថា ដោយសារ​តែ​គាត់​ចាស់  ហើយ​កូន​ផឹកស្រា និង​សេព​គ្រឿងញៀន​ផង ហើយ​នៅ​ពេល​ថ្នាំ​ញៀន​ធ្វើ​ទុក្ខ ឬ​ស្រវឹងស្រា​ម្តង​ៗ តែងតែ​អុកឡុក​អ្នក​នៅ​ក្នុងផ្ទះ គ្មាន​ស្តាប់​អ្នក​ណា​ទាំងអស់ ។ មិនតែប៉ុណ្ណោះ​បាន​វាយ​កំទេច​របស់របរ​ទ្រព្យ​សម្បត្តិ​​ នៅ​ក្នុងផ្ទះ​ខូច​ខ្ទេចខ្ទី​អស់ ទើប​គាត់​ដាច់​ចិត្ត​ចាប់ខ្លួន​កូន​តែ​ម្តង ។