ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃទី២៩វិច្ឆិកាស្អែកនេះ រដ្ឋសភា ប្រជុំ​ពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ថវិកា​ជាតិ ឆ្នាំ២០២៣​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅម៉ោង ៨ព្រឹក ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភា នឹងបន្តសម័យ​ប្រជុំ​ លើកទី៨…

ភ្នំពេញ៖ នៅម៉ោង ៨ព្រឹក ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភា នឹងបន្តសម័យ​ប្រជុំ​ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាព​សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈ​មួយចំនួន ក្នុងនោះ មានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣ ឬច្បាប់ថវិកាជាតិ ឆ្នាំ២០២៣​។

សេចក្តីជូនដំណឹងរបស់​រដ្ឋសភា ក៏បានបង្ហាញនូវរបៀបវារៈ សម្រាប់កិច្ចប្រជុំ​រដ្ឋសភា នាព្រឹកថ្ងៃ​ទី២៩​វិច្ឆិកា រួមមាន៖ ១-ការពិភាក្សា និងអនុម័ត សេចក្តីស្នើវិសោធន​កម្ម ប្រការ ២ថ្មី ( ពីរ ) ប្រការ ៥ថ្មី ( ២ ) ប្រការ ១០ថ្មី ( បី ) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា​។ ២-ការ​ពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកា​ទូទៅរបស់រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ២០២១​។ ៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣​។ ៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖ ១-ពិធីសារ​ទាក់ទង​នឹង​ការធ្វើវិសោធនកម្ម​អនុញ្ញា ស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយ​បន្ថែមមាត្រា ៣ស្ទួន​។ ២-ពិធីសារ​ទាក់ទង​នឹងការធ្វើវិសោធនកម្ម​ មាត្រា ៥០ ( ក ) នៃអនុសញ្ញា​ស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ និង៣-ពិធីសារ​ទាក់ទង​នឹងការធ្វើវិសោធនកម្ម​មាត្រា ៥៦ នៃអនុសញ្ញា ស្តីពី អាកាសចរណ៍ស៊ីវិលអន្តរជាតិ​។

សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឬហៅឱ្យស្រួល​ស្តាប់ថា ច្បាប់​ថវិកាជាតិ ឆ្នាំ២០២៣ បង្ហាញថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងចំណាយ​សរុប ៣៦ ៦០៣ ៦៩៨​លានរៀល ស្មើប្រមាណ ៨៨៥៣​លានដុល្លារអាមេរិក។ ក្នុងនោះ ក្រសួង​ ៣ គ្រោង​ចំណាយ​ច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣ ៥៧៩ ៦៦៣,៦លានរៀល ស្មើប្រមាណ ៨៦៥,៨២​លានដុល្លារ។ ក្រសួង​ការពារជាតិ ២ ៧៤៥ ៥៧៥លានរៀល ស្មើប្រមាណ ៦៦៤,០៨លានដុល្លារ។ ក្រសួងសុខាភិបាល ២ ០៣៤ ៥៥២,៦លានរៀល ស្មើប្រមាណ ៤៩២,១០លានដុល្លារ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ