ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះថា ​​វា​ច្រើន​ដល់.ក​​យ៉ាងណា…!

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ ស្តី​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​​គ្រឿងញៀ.ន​បាន​យ៉ាង​ច្រើនសន្ធឹកសន្ធាប់ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​នគរបាល​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ។ ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ ស្តី​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​​គ្រឿងញៀន​បាន​យ៉ាង​ច្រើនសន្ធឹកសន្ធាប់ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​នគរបាល​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

គួររំលឹកថា​ ​តាម​សេចក្តីរាយការណ៍​ជំ​ហ៊ាន​ដំបូង​ក្ដៅ​ៗ ដែល​មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ ឧសភា កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វ​ណ្ណះ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ទើបត្រូវ​បាន​តែងតាំង​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចុះ​ទៅ​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​ប្រមាណ​៥០​គីឡូក្រាម នៅ​ទីតាំង​មួយ​កន្លែង​មុខ​វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ដកហូត​យក​វត្ថុ​តាង​នោះ មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រេ​ឿ​ង​ញៀន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុល​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ  ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន បាន​ចេញ​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុម​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំ​២​នាក់​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ជឿជាក់​ដដែល​បាន​បង្ហើប​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ សមត្ថកិច្ច​បាន​ដកហូត​យក​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​២​គីឡូក្រាម ។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា នៅ​មាន​ថ្នាំ​ញៀន​៥០​គីឡូក្រាម​ទៀត ដែល​លាក់​ទុក​ក្នុង​ទីតាំង​មួយ​មុខ​វត្ត​សំរោង​អណ្តែត ។ ពេល​ទទួល​បាន​ចម្លើយ​ជាក់លាក់​នោះ​ហើយ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វ​ណ្ណះ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​លាក់​ទុក​នោះ​ទាំង​យប់​អធ្រាត្រ ដកហូត​ថ្នាំ​ញៀន ប្រមាណ​៥០​គីឡូក្រាម ដែល​លាក់​ទុក​តាម​ការ​សារភាព​បាន​ទាន់​ពេលវេលា ។

មិន​ទាន់​អាច​ដឹង​ភ្លាម​ៗ​បាន​ទេ​ថា គ្រឿងញៀន​ដែល​បាន​រឹបអូស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ជា​ប្រភេទ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​នោះ​ទេ ដោយ​សមត្ថកិច្ច​មិន​ទាន់​មានឱកាស​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ណាមួយ​ឱ្យ​ដឹង ព្រោះ​ខ្លាច​បែក​សំបុក គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា ដោយសារ​តែ​កំពុង​ដុតដៃដុតជើង​តាម​ប្រមាញ់​មេខ្លោង​ធំ​បន្ដ​ទៀត ៕