ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ និង​ជនសង្ស័យ ​ប៉ុនប៉ង​ប្លន់​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​២៣​និង​៥៥​នាទី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០២២ ថា មាន​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​២៣​និង​៥៥​នាទី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០២២ ថា មាន​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ព​ណ៍​ខ្មៅ អត់​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ប្លន់​ទៅ​លើ​ជនជាតិ​ចិន នៅ​ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ខណៈ​ពេល​ជនជាតិ​ចិន កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ហើយ​ពួក​វា​បាន​យក​កាំបិត គប់​រថយន្ត​គាត់​ទៀត​ផង (​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​) ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​បិត​ត្រាំ​ង បាន​ចុះ​ដល់​ចំណុច​ចំការ​ខ្នុរ ស្វែងរក​ជនសង្ស័យ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង មាន​គ្នា​៤​នាក់ ដែល​មាន​ភិនភាគ ដូច​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រីឯ​ម្នាក់​ទៀត​បាន​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​គេចខ្លួន ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន រួម​មាន ៖
១. ឈ្មោះ​នូវ សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​១​ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ
២. ឈ្មោះ​អ៊ឹម ថៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ សង្កាត់​១ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ
៣. ឈ្មោះ អិត ចាវ​វិចិត្រ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ចំណែកឯ វត្ថុ​តាង​ដកហូត រួម​មាន ៖
១. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ
២. ម៉ូតូ Scoopy ព​ណ៍​ក្រហម គ្មាន​ស្លាក​លេខ
៣. កាំបិត​បុ័ងតោ​១
៤. ទុល​ល្វី​ស​ចំនួន​២
៥. ដង្កាប់​១
៦. កាំភ្លើង​ជ័រ​១​ដើម ។

លុះ​វេលា​ម៉ោង​៧​និង​៣០​ព្រឹក​ព្រឹក​ថ្ងៃ​ទី​២៦.១១.២២ កម្លាំង​យើង​ឃាត់​បាន​ជនសង្ស័យ​១​នាក់​ទៀត ឈ្មោះ កេ​ន គី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ការ​សួរនាំ កម្លាំង​ជំនាញ បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត រួម​មាន ៖
១. ឈ្មោះ ភិន កក្កដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​នៅ​ចំណុច​បន្ទប់​ជួល ភូមិ​១​សង្កាត់​១
២. ឈ្មោះ សុខ ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​ពេញ ឃុំ​កា​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​បាន​នៅ​ចំណុច​លើ​ភ្នំ ភូមិ​កំ​ពេញ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ទទួលផល​ចោរកម្ម
៣. ឈ្មោះ កែ គង្គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​–​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​១​សង្កាត់​១
៤. ឈ្មោះ ឆេ​ង ស្រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រៃ​នប់ ឃុំ​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​បាន​នៅ​ចំណុច​លើ​ភ្នំ ភូមិ​កំ​ពេញ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ទទួលផល​ចោរកម្ម ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​បិត​ត្រាំ​ង ដកហូត​វត្ថុ​តាង រួម​មាន ៖
– ម៉ូតូ​ចំនួន​៣​គ្រឿង
– កាំបិត​បុ័ងតោ ចំនួន​២
– កូនកាំបិត​តូច​ចំនួន​៣
– ដំបង​ឆក់​១
– ម៉ា​ឡេ​ត​១
– ដង្កាប់​១
– សោរ​លេខ​១០​ចំនួន​១
– សោរ​ខ្សៀ​សំរាប់​ដោះ​ប៊ូស៊ី​ម៉ូតូ​១
– សោ​អក្ស​រអិល​១
– ទូរ​សព្ទ​ចំនួន​២​គ្រឿង
– ម្សៅ​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់
– ដែកកេះ​១

បច្ចុប្បន្ន កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​បិត​ត្រាំ​ង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ