ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបប្រមាណ២ម៉ោងលោកយ៉ង សាំងកុមារថា សម្តេចតេជោមានទស្សនវិស័យដូចគ្នា ដើម្បីដំណោះស្រាយវិស័យកសិកម្មនៅកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បន្ទាប់​មាន​ជំនួប​ជាង​២​ម៉ោង​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី លោក​បណ្ឌិត យ៉ង សាំង​កុមារ បានឱ្យ​ដឹង​ថា មាន​ទស្សនវិស័យ​ដូច​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​បាន​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម…

រាជធានី​ភ្នំពេញ ៖​បន្ទាប់​មាន​ជំនួប​ជាង​២​ម៉ោង​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី លោក​បណ្ឌិត យ៉ង សាំង​កុមារ បានឱ្យ​ដឹង​ថា មាន​ទស្សនវិស័យ​ដូច​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​បាន​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​, លោក​បណ្ឌិត យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធារ លើ​ការងារ​កសិកម្ម ដែល​លោក​ទាំង​ពីរ​នាក់​ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ លោក​បណ្ឌិត យ៉ង សាំង​កុមារ នា​ថ្ងៃ​ទី​២៨ វិច្ឆិកា​នេះ​ថា «​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ខ្ញុំ​បាន​ជួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ពិភាក្សា​អស់​រយៈពេល​ប្រមាណ​២​ម៉ោង ក្នុង​បរិយាកាស​ល្អ​អំពី​ស្ថានភាព​កសិកម្ម​ទុក្ខ​លំបាក​របស់​កសិករ ទស្សនវិស័យ និង​វិធានការ​កែ​លម្អ​ជា​ពិសេស​ផ្តោត​លើ​វិស័យ​ស្រូវ​អង្ករ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​»​។

លោក​បណ្ឌិត បន្ដ​ថា «​ជា​ទូទៅ​យើង​មាន​ទស្សនវិស័យ​ដូច​គ្នា​ទាក់ទង​នឹង​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​យើង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​»​។

សូម​រំលឹក​ថា នា​ថ្ងៃ​២៣ វិច្ឆិកា លោក​បណ្ឌិត យ៉ង សាំង កុមារ និង​លោក ឡឹ​ក សុធារ បាន​ស្នើ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

ការ​ចូលរួម​នេះ ដោយសារ​លោក​ទាំង​២​ពេញចិត្ត​នឹង​គោលនយោបាយ លើ​វិស័យ​កសិកម្ម ដែល​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ពិ​សេ​សេ​នោះ​ការ​ប្តូ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ថ្មី ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​រីក​ចម្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ