ពលរដ្ឋ​នាំ​គ្នា​វាយ​រថយន្ត​ស្ទើរ​ខ្ទេច ខណៈ​ជន​បង្ក​បើករថយន្ត​បុក​ម៉ូតូ​ហើយ​ព្យាយាម​បើក​រត់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កាម​រី មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​1AB-1990 បាន​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ម្ចាស់​រង​របួស មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរជា​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ខណ្ឌទួលគោក ក៏​បន្ត​បុក​រះ​ម៉ូតូ និង​រថយន្ត​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ រង​របួស​ដូច​គ្នា ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​ស្ទើរ​ខ្ទេច តែ​សំណាងល្អ​អ្នក​បើករថយន្ត​បង្ក​បាន​រត់​ចូល​ក្នុង​ហាង​ខារ៉ាអូខេ មួយ​កន្លែង​នៅ​ក្បែរ​នោះ​ទាន់ កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​។ ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជម្លៀស ចេញពី​ហាង​ខារ៉ាអូខេ​រួច​នាំ​ខ្លួន ទៅ​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ចរាចរណ៍

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ