ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Apple ពិចារណា​ចង់​ទិញ​ក្លិប Man Utd ពី​ត្រកូល Glazers

1 ឆ្នាំ មុន

អង់គ្លេស ៖ បន្ទាប់​ពី​ម្ចាស់​ក្លិប​បិសាចក្រហម Manchester United លោក Glazers អំពាវនាវ​ដាក់​ដេញ

អង់គ្លេស ៖ បន្ទាប់​ពី​ម្ចាស់​ក្លិប​បិសាចក្រហម Manchester United លោក Glazers អំពាវនាវ​ដាក់​ដេញថ្លៃ​លក់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester មួយ​នេះ​ក្នុង​តម្លៃ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ (៥,៥៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) ក្រោយ​រង​ការ​រិះគន់​ពី Cristiano Ronaldo ថា មិន​ខ្វាយខ្វល់​អំពី​ក្លិប គិតតែ​រឿង​លុយ​។

ពេល​នេះ នាយក​ប្រតិបត្តិ Apple លោក Tim Cook ចាប់អារម្មណ៍​ក្នុង​ការ​ចាយប្រាក់​ចំនួន ៥,៨​ពាន់​លាន​ផោន ដើម្បី​ទិញ​ក្លិប​បិសាច​ក្រហម Manchester United សមាជិក​លី​គ​កំពូល​អង់គ្លេស English Premier League ពី​ត្រកូល Glazers ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត National World របស់​ចក្រភព​អង់គ្លេស​។

គួរ​ឱ្យ​ដឹង​ថា ត្រកូល Glazers បាន​ទិញ​យក​ក្លិប​បិសាច​ក្រហម​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​បំផុត​មួយ​លើ​លោក​មក​កាន់កាប់​ក្នុង​តម្លៃ ៧៩០​លាន​ផោន​កាលពី​ឆ្នាំ ២០០៥​។ ខណ​:​តម្លៃ​ហាងឆេង​នៅ​ឆ្នាំ ២០២២ លើ​ទីផ្សារ​របស់​ក្លិប​បិសាច​ក្រហម Man United ត្រឹមតែ ២,៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​លោក Glazers ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ (៥,៥៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​)​។

ក្លិប​បិសាច​ក្រហម Manchester United គឺជា​ក្លិប​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក ពោល​គឺ​ក្លិប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​អង់គ្លេស Premier League ច្រើន​ជាងគេ​គឺ​រហូត​២០​ដង និង​ធ្លាប់​ឈ្នះ​ជើងឯក UEFA Champion League ចំនួន​៣​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ