ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស ឡិច មុ​យ​ភេ​ង ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង និង​ថវិកា​៥០០​ដុល្លារ ពី​លោក​ឯ​.​ឧ ស៊ុ​យ សែ​ម

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ មាន​ប្រសាសន៍​ថា សិស្ស​ដែល​រៀន​ពូកែ​ដោយសារ

ខេត្តពោធិ៍សាត់  ៖ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ មាន​ប្រសាសន៍​ថា សិស្ស​ដែល​រៀន​ពូកែ​ដោយសារ ទី​១-​សា​ម៉ី​ខ្លួន​តាំង​ចិត្តជា​អ្នករៀន ទី​២-​ឪពុក​ម្ដាយ​បង្ក​លក្ខ​ណះ​ឲ្យ​កូន​បាន​រៀន​ពេញលេញ និង​ទី​៣-​លោកគ្រូ​អ្នកគ្រូ​មានបទពិសោធន៍​ក្នុង​ការ​បង្រៀន​ធ្វើ​ឲ្យ​សិស្ស​ងាយ​យល់ និង​ងាយ​ចង​ចាំ​។ លោក​មាន​ប្រសាសន៍​បែប​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ក្នុង​ពិធី​ផ្ដល់​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​ជូន​សិស្ស​ឈ្មោះ ឡិច មុ​យ​ភេ​ង ភេទ​ស្រី ដែល​បាន​ប្រលង​បាក់​ឌុ​ប​ជាប់​និ​ន្ទេ​ស​A កាលពី​ឆ្នាំ​២០១៦​កន្លង​មកនេះ​។​លោក​បាន​កត់សម្គាល់​ឃើញ​ថា អ្នក​ដែល​ប្រឹងប្រែង​រៀនសូត្រ​ទោះបី​មិន​បាន​ជាប់​លេខ​១ លេខ​២ ឬ​លេខ​៣ ក៏​ដោយ​ឲ្យ​តែ​មានចំណេះ​ដឹង និង​ចេះ​គោរព​ចាស់ទុំ​សុទ្ធតែ​មាន​អនាគត​ល្អ​ដូច​គ្នា​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម​មាន​ប្រសាសន៍​ថា ប្រទេស​ណា​ដែល​គ្មាន​ធនធានមនុស្ស​គឺ​គ្មាន​ការ​អភិវឌ្ឍន៍​ទេ ជាក់ស្ដែង​ដូច​កាល​របប​ប៉ុ​ល​ពត​អ្នកចេះ​ដឹង​ទាំងឡាយ​ត្រូវ​ពួក​វា​សម្លាប់​ចោល​ទាំងអស់ យក​សាលារៀន​ធ្វើ​ជា​ក្រោលគោ ទ្រុង​ជ្រូក កន្លែង​ធ្វើ​ជី និង​ជា​កន្លែង​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​។ មិនតែប៉ុណ្ណោះ​អ្វី​ៗ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​ពួក​វា​បំផ្លាញ​ចោល​គ្មាន​សល់​រាប់​ទាំង​វិស័យ​សាសនា​ផង​ដែរ​។ លោក​បាន​កោតសរសើរ​ដល់​យុវ​សិស្ស​ឡិច មុ​យ​ភេ​ង ដែល​ខិតខំ​រៀនសូត្រ​បាន​ពូកែ​រហូត​ប្រលង​បាក់​ឌុ​ប​ជាប់​និ​ន្ទេ​ស​A ចំណាត់ថ្នាក់​លេខ​៣ ទូ​ទាំង​ប្រទេស​នាំ​កិត្តិយស​មក​ជូន​សាលា ឪពុក​ម្ដាយ និង​ជា​មោទនភាព​សម្រាប់​ខេត្តពោធិ៍សាត់​ទៀត​ផង​។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​ក៏​បាន​ជូន​រង្វាន់​ដល់​សិស្ស​០៣​នាក់ ដែល​ប្រលង​សិស្ស​ពូកែ​ជាប់​មេដាយមាស​ទូ​ទាំង​ប្រទេស​ផ្នែក​អក្សរ​លិ​ស្ប៍​ខ្មែរ និង​រូបវិទ្យា ក្នុង​នោះ​លេខ​១ ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង កុំព្យូទ័រ​មួយ​គ្រឿង និង​ថវិកា​៦០​ម៉ឺន​រៀល ឯ​អ្នក​លេខ​៦ និង​លេខ​៧ ទទួល​បាន​កុំព្យូទ័រ​មួយ​គ្រឿង និង​ថវិកា​៥០​ម៉ឺន​រៀល​។ ការ​ជូន​រង្វាន់​នេះ​គឺជា​ទឹកចិត្ត​របស់​លោក​ផ្ទាល់ ដែល​ស្រលាញ់​ពេញចិត្ត​ចំពោះ​អ្នករៀន​ពូកែ​តាំងពី​ដើម​មក​។

លោក​សូម​ឲ្យ​ក្មួយ​ៗ​សិស្សានុសិស្ស​ផ្សេង​ទៀត​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ពូកែ​ដូច​គ្នា​ដើម្បី​អនាគត​ខ្លួនឯង​ក៏​ដូច​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ និង​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន​សិស្ស​ប្រកបដោយ​គុណភាព​ទោះបី​កន្លង​មក​ជីវភាព​ជួប​ការ​ខ្វះខាត​ខ្លះ​ៗ​ក៏​ដោយ ធ្វើ​យ៉ាងណា​ឲ្យ​សិស្ស​ដែល​ជា​អ្នក​បន្តវេន​មានចំណេះ​ដឹង​។ ក្នុង​ឳ​កាស​នោះ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ជូន​លោកគ្រូ​អ្នកគ្រូ​៤០​នាក់ ម្នាក់​សៀវភៅសរសេរ​០៥​ក្បាល ថវិការ​៤​ម៉ឺន​រៀល និង​សិស្សានុសិស្ស​១៥០​នាក់ ម្នាក់​សៀវភៅ​០៣​ក្បាល​ថវិកា​មួយ​ម៉ឺន​រៀល​។ ចំណែក​យុវ​សិស្ស​ឈ្មោះ​ឡិច មុ​យ​ភេ​ង ដែល​ប្រលង​បាក់​ឌុ​ប​ជាប់​និ​ន្ទេ​ស​A ចំណាត់ថ្នាក់​លេខ​៣ ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​២០១៦​នោះ​លោក​រដ្ឋមន្ត្រី​ជូន​ម៉ូតូ​មួយ​គ្រឿង និង​ថវិកា​៥០០​ដុល្លារ​សហរដ្ឋអាមេរិក​៕