ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ចេះ​ជួយ​ទាន់​កុំ​អី​មិនដឹង​យ៉ាងណា​ទេ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ម​ការី​នី​កាត់ដេរ​ម្នាក់​ជិះ​ម៉ូតូឌុប​មក​លោតទឹក​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ដោយសារ​តែ​តូចចិត្ត​នឹង​ថៅកែ​ស្តីបន្ទោស ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ កម្ម​ការី​នី​កាត់ដេរ​ម្នាក់​ជិះ​ម៉ូតូឌុប​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ដោយសារ​តែ​តូចចិត្ត​នឹង​ថៅកែ​ស្តីបន្ទោស ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុចកណ្តាល​ស្ពាន​ជ្រោយចង្វា​ចាស់ ។

ស្ត្រី​ដែល​គិត​ខ្លី​នោះ​ឈ្មោះ ធួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ​នៅ​តាម​ផ្ទះ មានកូន​ស្រី​ម្នាក់ និង​មាន​ប្តី​ឈ្មោះ ប៊ុ​ន ណា ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល ទំពូង ខណ្ឌចំការមន​។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នោះ​ជិះ​ម៉ូតូឌុប​ឡើង​ស្ពាន​ជ្រោយចង្វា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​នៅ​ជិះ​ដល់​កណ្តាល​ស្ពាន​ក៏​ឱ្យ​ម៉ូតូឌុប​ឈប់ ស្រាប់តែ​លោត​សម្លាប់​ខ្លួន​តែ​ម្តង​។ តែ​សំណាងល្អ​ត្រូវ​បាន​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល ។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ថា នាង និង​ប្តី​មក​ធ្វើការ​ជា​អ្នក​កាត់ដេរ​នៅ​ទួល​ទំពូង​នេះ​រយៈពេល​៣​ឆ្នាំ​មក​ហើយ តែ​មិន​ត្រូវ​បាន​ថៅកែ​អាណិត​ស្រឡាញ់ និង​ដំឡើង​ប្រាក់ខែ​ឱ្យ​ឡើយ​។ តែ​ពេល​ថ្មី​ៗ​នេះ​នាង​ក៏​យក​លុយ​ថៅកែ​១០​ដុល្លារ​ក្នុង​ថតតុ​ទៅ​ឱ្យ​គ្រូ​គូរ​យ័ន្ត ដើម្បី​ដាក់ស្នេហ៍​បន្ទន់ចិត្ត​ថៅកែ​ឱ្យ​ស្រឡាញ់​ចូល​ចិត្ត និង​ដំឡើង​ប្រាក់ខែ តែ​បន្ទាប់​ពី​ធ្វើ​រួច ក៏​យក​លុយ​នោះ​ទៅ​ទុក​កន្លែង​ដើម​វិញ។ ក្រោយមក​ក៏​បែក​រឿង​ដល់​ថៅកែ ហើយ​ហៅ​មក​សួរនាំ និង​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ៗ ទើប​នាង​តូចចិត្ត​ក៏​ជិះ​ម៉ូតូឌុប​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ បន្ទាប់​ពី​សួរនាំ​រួច នគរបាល​អង្គភាព​ការពារ​គោលដៅ​ទី​៣ ក៏​បាន​ទាក់ទង​មក​គ្រួសារ​ឱ្យមក​ទទួលយក​ទៅ​ផ្ទះ​វិញ ៕