ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​ស៊ុត​ចូល​៥ World Cup របស់ CR7 កើតឡើង​ក្រោយ​កីឡាការិនី​២​រូប

1 ឆ្នាំ មុន

World Cup ៖ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ ក្រោម​ការ​ដឹង​នាំ​របស់​លោក Fernando Santos បាន​យក

World Cup ៖ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់ ក្រោម​ការ​ដឹង​នាំ​របស់​លោក Fernando Santos បាន​យកឈ្នះ ហ្គា​ណា ក្នុង​លទ្ធផល ៣-២ នៅ​កីឡដ្ឋាន 974 នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 ប្រទេស​កា​តា កាលពី​រាត្រី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​។

៣​គ្រាប់​របស់​ព័រ​ទុ​យ​ហ្គា​ល់ រកបាន​ដោយ Cristiano Ronaldo តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ នៅ​នាទី​ទី​៦៥, Joao Felix នៅ​នាទី​ទី​៧៨ និង Rafael Leao នៅ​នាទី​ទី ៨០ ខណ​:២​គ្រាប់​របស់​ហ្គា​ណា រកបាន​ដោយ Andre Ayew នៅ​នាទី​ទី​៧៨ និង Osman Bukari នៅ​នាទី​ទី​៨៩ ។

តាម​រយៈ​ការ​រក​គ្រាប់​បាល់​របស់​Cristiano Ronaldo​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ទី​១​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​៨​គ្រាប់​នៅ​៥​ព្រឹត្តិការណ៍ FIFA World Cup គឺ ២០០៦, ២០១០, ២០១៤, ២០១៨ និង​២០២២ ។

ប៉ុន្តែ​បើ​គិត​ទាំង​បុរស​និង​នារី​វិញ កីឡាករឆ្នើម​របស់​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​រកបាន​ក្រោយ​កីឡាការិនី​២​រូប​គឺ Marta របស់​ប្រេ​ស៊ី​ល និង​Christine Sinclair របស់​កា​ណា​ដា ។ Mata ធ្វើ​បាន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup នារី​ឆ្នាំ ២០០៣, ២០០៧, ២០១១, ២០១៥ និង​២០១៩ ។ ចំណែក Christine Sinclair ក៏​ធ្វើ​បាន​ក្នុង​ឆ្នាំ​ដូច​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ