ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្តី​ខ្ញុំ​ហើយ​បងប្អូន​អើយ​…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ទាក់ទង​ទូរស័ព្ទ​មក​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​19 ខែឧសភា ឆ្នាំ​2017 ថា ប្តី​គាត់​បាត់​ខ្លួន​ជាមួយ​និង​រថយន្ត​កាម​រី​ឆ្លាម​1​គ្រឿង តាំងពី​រសៀល​ថ្ងៃ​ទី​14 ខែឧសភា ដោយ​មិនដឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ទាក់ទង​ទូរស័ព្ទ​មក​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​19 ខែឧសភា ឆ្នាំ​2017 ថា ប្តី​គាត់​បាត់​ខ្លួន​ជាមួយ​និង​រថយន្ត​កាម​រី​ឆ្លាម​1​គ្រឿង តាំងពី​រសៀល​ថ្ងៃ​ទី​14 ខែឧសភា  ដោយ​មិនដឹង​ថា គាត់​ទៅ​ណា ។

ស្ត្រី​ខាងលើ​ឈ្មោះ ឡុ​ង សុខុម អាយុ​24​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ មាន​ទីលំនៅ​នៅ​សង្កាត់​ផ្សារ​កណ្តាល ចំណែក​ប្តី​ឈ្មោះ ហ៊ាន ចាន់​ថុ​ល អាយុ​39​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី​ម៉ាក​កាម​រី​ឆ្លាម ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​2A.3058​។

ស្ត្រី​ដដែល​នេះ​បាន​ប្រាប់​ថា ក្រោយ​ពេល​ពេល​បាត់​ប្តី នាង​បាន​បាញ់​រូប​ប្តី​នាង​ជាមួយ​រថយន្ត​តាម​ឆាត​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​រៀបរាប់​ថា «​ប្តី​នាង​បាត់​មិនឃើញ​ចូល​ផ្ទះ​តាំងពី​រសៀល​ថ្ងៃ​ទី​14​ឧសភា 2017 សូ​ម្បី​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន​»​។ ហើយ​នាង​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី បើ​ប្រទះ​ឃើញ​ប្តី​របស់​គាត់ និង​រថយន្ត​មេត្តា​ជួយ​ផ្តល់​ព័ត៌មាន​ដល់​នាង​ផង តាម​រយៈ​លេខ​ទូរស័ព្ទ 0969834945/0713598521 ឬ​0718814483 ហើយ​នាង​និង​មាន​ជូន​ជា​សា​គុណ​។

នាង​អះអាង​ថា ការ​បាត់​ប្តី និង​រថយន្ត​នេះ នាង​បាន​ដាក់​ពាក្យបណ្តឹង​ដល់​ប៉ុស្តិ៍​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវរ​ករួច​ហើយ​៕