ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​យក​ជើង​គង​ថ្ងាស​ដេក​ភ័យ​ខ្លាច​ឈ្នះ​មិន​បាន​អំណាច​កាន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ប៉ុ​ល ហំ​ម អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ការ​ឈ្នះ​ចាញ់ឆ្នោត​មក​ពី​ការ​ចុះ​តាម​មូលដ្ឋាន​បាន​ច្រើន ឬ​តិច និង​ថា ពេល​នេះ​ប្រជាពលរដ្ឋ​បានដឹង​ច្បាប់​ហើយ មិន​ដូច​ពេល​មុន​នោះ​ទេ​។

រាជធានី​ភ្នំពេញ ៖  លោក ប៉ុ​ល ហំ​ម អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ការ​ឈ្នះ​ចាញ់ឆ្នោត​មក​ពី​ការ​ចុះ​តាម​មូលដ្ឋាន​បាន​ច្រើន ឬ​តិច   និង​ថា ពេល​នេះ​ប្រជាពលរដ្ឋ​បានដឹង​ច្បាប់​ហើយ មិន​ដូច​ពេល​មុន​នោះ​ទេ​។

ការ​លើក​ឡើង​របស់​អនុប្រធាន​គណបក្សប្រឆាំង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សកម្មជន អ្នកគាំទ្រ និង​បេក្ខភាព​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នៅ​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧​។

ជាមួយ​គ្នា​នោះ​ដែរ អនុប្រធាន​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ឆ្នោត ហើយ​គណបក្សកាន់អំណាច​មិន​ចុះ​ចេញ នោះ​មិនដឹង​ធ្វើ​យ៉ាងណា​ទេ មាន​តែ​ឲ្យ​បន្ត​នៅ​ទៀត​ទៅ​។ ប៉ុន្តែ​បញ្ហា​នឹង​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​។ 

ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សកម្មជន អ្នកគាំទ្រ និង​បេក្ខភាព​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នៅ​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា​នេះ លោក​បាន​បញ្ជាក់​ថា «​បើ​យើង​ឈ្នះ​ឆ្នោត​ហើយ​គេ​មិន​ចុះ  ហើយ​គេ​ថា​ឈ្នះ​រហូត​នោះ តើ​យើង​ធ្វើ​យ៉ាងម៉េច ?  ឃុំ​-​សង្កាត់ យើង​ឈ្នះ​កន្លង​មក គេ​ចុះ​តាស ឲ្យ​តែ​យើង​ធ្វើ​ត្រឹមត្រូវ​ទៅ​!  ។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​សួរ​ថា ឆ្នាំ​២០១៧  គេ​ចាញ់ឆ្នោត​ហើយ​គេ​មិន​ចុះ​ចេញ តើ​យើង​ធ្វើ​យ៉ាងម៉េច0x017d7  ឲ្យ​គេ​នៅ​ទៀត​ទៅ​។ ក៏​ប៉ុន្តែ​ពាក្យ​ខ្ញុំ​ថា ឲ្យ​នៅ​តទៅ​ទៀត​នឹង​សូម​ស្តាប់​ឲ្យ​បាន បើ​កៅអី​លោក​អង្គុយ​វា​ត្រ​ជាត់​គូទ លោក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សម្ភា​ធ​របស់​អន្តរជាតិ  លោក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សម្ភា​ធ​របស់​ប្រជាពលរដ្ឋ លោក​មិន​ចុះ​ចេញ​ពេល​គេ​តវ៉ា​លោក​អាង​វៃ​គេ​បាក់​ធ្មេញ លោក​អាង​កម្លាំងយោធា លោក​រួចខ្លួន​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក ប៉ុ​ល ហំ​ម ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​មាន​ករណី​នោះ​មែន និង​មាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ  ហើយ​ថា សម្តេច​តេ​ជោ ហ៊ុន សែន មិន​ល្ងង់​ទេ   ព្រោះ​សម្តេច​ថា មិន​ទាន់​ឈ្នះ​ផង​ឲ្យ​គេ​ចុះ​ចេញ​ផង​ដែរ​។

នៅ​ថ្ងៃ​ដដែល​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​ស្ថាបនិក​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍន៍ ។

លោក​បាន​គូសបញ្ជាក់​ថា «​គណបក្សប្រឆាំង​មិន​បាន​ធ្វើ​អ្វី​ដើម្បី​សន្តិភាព​ទេ មាន​តែ​ធ្វើ​សកម្មភាព​ចង់​បំ​ផ្លឹ​ច​បំផ្លាញ​សន្តិភាព​ប៉ុណ្ណោះ​តា​មហិច្ឆតា​អំណាច​របស់​ខ្លួន  ។  នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស គណបក្សប្រឆាំង​បាន​ត្រឹម​យក​ជើង​រារ​ទឹក ប្រើ​គ្រប់​មធ្យោបាយ និង​ឧបាយកល​រារាំង​ការ​ឈាន​ទៅ​មុខ​របស់​ជាតិ ក្នុង​ចេតនា​មិន​ចង់​ឲ្យ​ជាតិ​រីក​ចំរើន ក្រែង​មានគុណ​សម្បត្តិ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា  មាន​តែ​ញុះញង់ បំផុសបំផុល​ប្រជាជន​ឲ្យ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ទប់ស្កាត់​រាល់​ការងារ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​តែ​ប៉ុណ្ណោះ​»​។

លោក​ថា ដូច្នេះ​សន្តិភាព និង​បណ្តា​សមិទ្ធផល​ដែល​កើតឡើង​ព្រោងព្រាត​នៅ​ទូ​ទាំង​ប្រទេស​នេះ គ្មាន​ការ​ចូលរួម​ពី​គណបក្សប្រឆាំង​ឡើយ មាន​តែ​យក​ជើង​រារ​ទឹកតែ​ប៉ុណ្ណោះ ៕