ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​មួយ​គូ​​ត្រូវគេ​គប់រហូត​ដល់​សម្លា.ប់

6 ឆ្នាំ មុន

AFP ផ្សាយ​ថា គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ​តែ​រួមរស់​នឹង​គ្នា​មួ​​យ​គូ​ត្រូវ​គប់​សម្លា.ប់​នឹង​ដុំ​ថ្ម​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី ដោយ​ពួក​អ៊ិ​ស្លា​ម​និយម ។ សមត្ថកិច្ច​បញ្ជាក់​ប្រាប់ AFP កាលពី​ថ្ងៃ​ទី​១៧ ឧសភា ២០១៧ ថា

AFP ផ្សាយ​ថា គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ​តែ​រួមរស់​នឹង​គ្នា​មួ​​យ​គូ​ត្រូវ​គប់​សម្លាប់​នឹង​ដុំ​ថ្ម​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី ដោយ​ពួក​អ៊ិ​ស្លា​ម​និយម ។ សមត្ថកិច្ច​បញ្ជាក់​ប្រាប់ AFP កាលពី​ថ្ងៃ​ទី​១៧ ឧសភា ២០១៧ ថា គឺជា​ករណី​លើក​ដំបូង​ចាប់តាំងពី​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​ត្រូវ​បណ្តេញ​ចេញពី​ភូមិភាគ​នោះ​មក ។

ក្រុម​អ៊ិ​ស្លា​ម​និយម​បាន​ជីករណ្តៅ​២​ដាក់​បុរស និង​នារី​មួយគូ​ដែល​រស់នៅ​រួម​គ្នា​មិន​ទាន់​រៀប​ការ ហើយ​យក​ដុំ​ថ្ម​គប់​រហូត​ដល់​ស្លាប់ ។ ហេតុការណ៍​កើតឡើង​នៅ​ក្រុង​ថេ​ក​លី​ត កាលពី​ថ្ងៃ​ទី​១៦ ឧសភា នៅ​ក្បែរ​ក្រុង​អា​ឃ្យូ​ហុ​ក ក្នុង​តំបន់ Kidal ។

សារព័ត៌​មាននៅ​ក្នុងស្រុក​បញ្ជាក់​ប្រាប់​AFP ថា ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើ​ជា​សាក្សី​ដែល​គូស្នេហ៍​ត្រូវ​គប់​សម្លាប់​នឹង​ដុំ​ថ្ម​ដោយ​មនុស្ស​ចំនួន​៤​នាក់ ។

សមត្ថកិច្ច​និយាយ​ថា ពួក​អ៊ិ​ស្លា​ម​និយម​បាន​ចោទប្រកាន់​គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ​មួយគូ​នោះ​ថា ល្មើសច្បាប់​អ៊ិ​ស្លា​ម​ដូច្នេះ​ត្រូវ​ដាក់ទោស​ដោយ​គប់​នឹង​ដុំ​ថ្ម ។

កាលពី​ខែកក្កដា ២០១២ ក្រុម​អាល់​សា​ឌី​ន ដែល​ចងសម្ព័ន្ធភាព​ជាមួយ​ក្រុម​អាល់​កៃ​ដា បាន​គប់​ដុំ​ថ្ម​លើ​គូស្នេហ៍​មួយគូ​នៅ​ទីក្រុង​អា​ឃ្យូ​ហុ​ក ព្រោះ​ចោទប្រកាន់​ថា​មានកូន​ដោយ​មិន​បាន​រៀប​ការ។

ចំពោះ​ការ​គប់​ដុំ​ថ្ម​សម្លាប់​លើក​ក្រោយ​នេះ​កើតឡើង​រយៈពេល​មួយ​ថ្ងៃមុន​ការ​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ម៉ា​លី​របស់​លោក​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដោយ​ជួប​ជាមួយ​កងទ័ព​បារាំង​ប្រចាំការ​នៅ​ទីនោះ​នា​ថ្ងៃ​ទី​១៨ និង​១៩ ឧសភា ៕