ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ស្ត្រី​ម្នាក់​បាន​ធ្វើ​អោយ Fan CL រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា លួច​ច្រណែន​គ្រប់​ៗ​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា K-Pop ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ នឹង​ជា​អតីត​សមាជិក​ក្រុម 2NE1 នោះ​គឺ​កញ្ញា CL បាន​មក​ប្រគំ​តន្ត្រី​ខា្ន​ត​យក្ស​នៅ​បរិ​វេទ​ណ OCIC ដែល​មាន​មនុស្ស​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​។ ការ​ប្រគំ​តន្ត្រី​នោះ ក៏​មានការ​ចូលរួម​ជា​មួយនឹង​សិល្បករ​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ តារា K-Pop ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ នឹង​ជា​អតីត​សមាជិក​ក្រុម 2NE1 នោះ​គឺ​កញ្ញា CL បាន​មក​ប្រគំ​តន្ត្រី​ខា្ន​ត​យក្ស​នៅ​បរិ​វេទ​ណ OCIC ដែល​មាន​មនុស្ស​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​។ ការ​ប្រគំ​តន្ត្រី​នោះ ក៏​មានការ​ចូលរួម​ជាមួយនឹង​សិល្បករ​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

បើ​ទោះបីជា មេឃ​បង្អុរ​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន Fan រាប់​ម៉ឺន​នាក់​នៅ​តែ​បន្ត​ការ​រង់ចាំ ដើម្បី​ឃើញ Idol របស់​ខ្លួន​មិន​ត្រ​ទ្ប​ប់​ទៅ​វិញ​ទ្បើ​យ​។ ហើយ​ការ​ប្រគំ​តន្ត្រី​នោះ​ទៀត​សោត ក៏​រឹតតែ​រលូន និង​កាន់តែ​សប្បាយ​រីករាយ ពីព្រោះ​អ្នក​ដែល​បាន​ចូល​រាំ​ក្នុង​ការ​ប្រគំ​តន្ត្រី​ខាងលើ​នេះ​។ គ្រាន់តែ​ឃើញ​វត្តមាន​របស់ CL ភ្លាម នាំ​គ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​រំភើប ហើយ CL នៅ​តែ​បន្ត​ស្រែកច្រៀង និង​រាំ​ក្រោម​តំណក់ទឹកភ្លៀង​មិន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​ដែល​រង់ចាំ​ទស្សនា​ខកចិត្ត​នោះ​ទេ​។

ហើយ​អ្វី​ដែល​កាន់តែ​គួរ​អោយ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​នេះ​ចប់ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ សមាជិក​អតីត 2NE1 រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនារ​ម្មណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​នៅ​ចំ​កណ្តាល​នៃ​ទីក្រុង​ភ្នំពេញ​។ ខណៈ​ពេល​នោះ​ក៏​មាន​បងស្រី​ម្នាក់​ដែល​មាន​គណនី Facebook ឈ្មោះ​ថា «​ហេង វួ​ច​ហៀ​ង លក់​ទូរស័ព្ទ​ដៃ​» បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយនឹង​តារាចម្រៀង​កូរ៉េ កញ្ញា CL​។

ដោយ​គ្រាន់​ការ​បង្ហោះ​នោះ មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មហាជន​អ្នកគាំទ្រ​បាន​នាំ​គ្នា share ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម ដោយ​អ្នកគាំទ្រ​របស់ CL នាំ​គ្នា​ច្រណែន​នឹង​បងស្រី​គ្រប់​ៗ​គ្នា ព្រោះថា​អ្នកខ្លះ​ខំ​ចំណាយ​លុយ​ទិញ​សំបុត្រ និង​រង់ចាំ​ការ​ទស្សនា​ជា​ច្រើន​ម៉ោង សូ​ម្បី​តែ​ចង់​ឃើញ​អោយ​ជិត​ក៏​មិន​បាន​ផង ប៉ុន្តែ​បងស្រី​វិញ បាន​ទាំង​ជួបនឹង​ថតរូប​ជាមួយនឹង CL យ៉ាង​ជិត​ស្និ​ទ្ធិ រួម​ជាមួយនឹង​កូន​ៗ​របស់​បងស្រី​ទៀត​ផង​។

តាម​រយៈ​ការ​សាកសួរ​ពី​សារព័ត៌មាន​កោះសន្តិភាព បងស្រី​បានអោយ​ដឹង និង​បង្ហាញ​អារម្មណ៍​ថា ដំបូង​ទ្បើ​យ បងស្រី​គ្រាន់តែ​ទៅ​លេង​នៅរ​ម្មណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជាមួយនឹង​ប្អូនស្រី ព្រមទាំង​កូនក្មួយ​របស់​គាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្អូនស្រី​របស់​គាត់​បាន​ប្រាប់​ថា តារាចម្រៀង​ដ៏​ល្បី កញ្ញា CL ក៏​នៅ​ទីនោះ​ដែរ ទើប​ពួក​គាត់​នាំ​គ្នា​ទៅ​សុំ CL ថតរូប​។ ខណៈ​ពេល​នោះ​ក្រុមការងារ​របស់​នាង​មិន​អនុ​ញ្ញាត​​អោយ​ពួក​គាត់​ថតរូប​នោះ​ទេ ស្រាប់តែ CL បាន​ហៅ​រូប​គាត់​ចូល​ទៅ​ថត​វិញ ដោយ​បង្ហាញ​អារម្មណ៍​រីករាយ និង​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​គាត់​។

បងស្រី​បាន​លើក​ទ្បើ​ង​ទៀត​ថា គាត់​ពិតជា​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មានថា រូប​គាត់​បាន​ថតរូប​ជាមួយនឹង​តារា K-Pop ដ៏​ល្បីល្បាញ​ដែល​គ្រប់​គ្នា​តែងតែ​ហៅ​ថា Queen of K-pop របស់​កូរ៉េ គឺ​កញ្ញា CL ហើយ​រូប​គាត់​ក៏​ជា​អ្នកគាំទ្រ CL មួយ​រូប​ផង​ដែរ តាំង​តែ​ពី CL មិន​ទាន់​បំបែក​ក្រុម​។

មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​បញ្ចេញ​មតិយោបល់ ដោយ​សរសើរ​បងស្រី​ដែល​មានសំណាង​បាន​ថតរូប​ជាមួយ​តារា​ល្បី និង​ជា Idol របស់​ខ្លួន​តាំង​តែ​ពី​យូរណាស់​មក​ហើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា CL ក៏​ធ្លាប់​មក​សម្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៧ និង​មាន​អ្នកចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​ឯណោះ ហើយ​ការ​មក​កម្ពុជា​លើក​នេះ គឺជា​លើក​ទី​២​ហើយ​។ ចំណែក​អ្នកគាំទ្រ​សង្ឃឹមថា នឹង​បានឃើញ​វត្តមាន​របស់​នាង​ជា​បន្តបន្ទាប់​ទៀ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ