ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​​កូរ៉េ​ចំនួន ១១​នាក់ ចេញពី​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ ២០១៧ នេះ​ដែរ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បណ្តេញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ជនជាតិ​កូរ៉េ​សរុប​ចំនួន ១១​នាក់​(​នី​ហ្សេ​រី​យ៉ា ១០​នាក់ និង​ជនជាតិ​កូរ៉េ ១​នាក់​) ទៅ​កាន់​ប្រទេស​កំណើត​វិញ ក្រោយ​ពី​កម្លាំង​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និ​តិ​វិធី បាន​ត្រួត​រក​ឃើញ​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នោះ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​វិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ល្ងាច​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧​នេះ​ដែរ កម្លាំង​របស់​លោក​បាន​ធ្វើការ​បណ្តេញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ១០​នាក់ និង​ជនជាតិ​កូរ៉េ ១​នាក់ ទៅ​កាន់​ប្រទេស​កំណើត​ដើម​របស់​ពួក​គេ​វិញ​ជា​បន្តបន្ទាប់ ។ ការ​បណ្តេញចេញ​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​លោក​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស ដោយ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង ១០​នាក់​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ ដោយ​មិន​បាន​ប្រថាប់ត្រា ខុស​និង​ច្បាប់ ចំណែក​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ទៀត គឺ​លួច​ចូល​មក​ស្នាក់​នៅ​ដោយ​មិន​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា បុរស​ជន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ១០​នាក់ ត្រូវ​បាន​ធ្វើការ​បណ្តេញចេញ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ទៅ​តាម​ជើងហោះហើរ​លេខ QR៩៧១ ចំណែកឯ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ទៀត​ធ្វើការ​បណ្តេញចេញ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ដដែល ទៅ​តាម​ជើង​យន្តហោះ​លេខ OZ៧៤០ ។ ការ​បណ្តេញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ជនជាតិ​កូរ៉េ​ទាំង ១១​នាក់ ទៅ​វិញ​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​លោក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​កំពុង​តែ​លួច​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ទើប​ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ប្រទេស​កំណើត​វិញ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា នា​ពេល​កន្លង​មក​នោះ​កម្លាំង​របស់​លោក​តែងតែបាន​ចុះ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​ទៅ​លើ​ជនជាតិ​ទាំងអស់​ដែល​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្វើការ​ឃាត់ខ្លួន និង​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​ជា​ច្រើន​នាក់ ហើយ​កម្លាំង​របស់​លោក​ក៏​នៅ​តែ​បន្ត​ទៅ​ទៀត​ផង​ដែរ ។