ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ​ល​ហ្ស៊ិ​ក​ចាញ់​ម៉ា​រ៉ុ​ក​ បង្ក​ជា​អំពើ​ហិ.ង្សា​កក្រើក​រាជធានី​ព្រុ​ច​សែ​ល

1 ឆ្នាំ មុន

បែ​ល​ហ្ស៊ិ​ក ៖ ប៉ូលិស​បែ​ល​ហ្ស៊ិ​កបាន​ឃាត់ខ្លួន​មនុស្ស​រាប់​សិប​នាក់ និង​បាន​ចាប់ខ្លួន​ម្នាក់​ផង​ដែរ

បែ​ល​ហ្ស៊ិ​ក ៖ ប៉ូលិស​បែ​ល​ហ្ស៊ិ​កបាន​ឃាត់ខ្លួន​មនុស្ស​រាប់​សិប​នាក់ និង​បាន​ចាប់ខ្លួន​ម្នាក់​ផង​ដែរ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ពោល​គឺ​បន្ទាប់​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​កបាន​ចាញ់​ម៉ា​រ៉ុ​ក​ភ្ញាក់ផ្អើល​បំផុត ដោយ​លទ្ធផល ២-០ នៅ​ក្នុង​ការ​ប្រកួត World Cup 2022 នៅ​កា​តា ដែល​បង្ក​ឱ្យ​មាន​កុប្បកម្ម នៅ​​រាជធានី​ព្រុ​ច​សែ​ល (Brussels) ជាមួយនឹង​រថយន្ត និង​ម៉ូតូ​អគ្គិសនី​ជា​ច្រើន​គ្រឿង ត្រូវ​បាន​ដុ.ត​បំផ្លាញ​។

កុប្បកម្ម​បាន​កើតឡើង នៅ​កន្លែង​ជា​ច្រើន​ទូ​ទាំង​រដ្ឋធានី​បេះដូង​នៃ​បែ​ល​ហ្ស៊ិ​ក ដោយ​អ្នកគាំទ្រ​បាល់ទាត់​រាប់​សិប​នាក់ ខ្លះ​ពាក់​ទង់ជាតិ​ម៉ា​រ៉ុ​ក បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ប៉ូលិស​កុបកម្ម ដែល​បាន​ប្រើប្រាស់​កាណុង​បា.ញ់​ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

លោក Ilse Van de Keere អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​បាន​និយាយ​ថា នៅ​ម៉ោង​ប្រហែល​៧​យប់ ភាព​ស្ងប់ស្ងាត់​បាន​ត្រឡប់​មក​វិញ ហើយ​ការ​ល្បាត​បង្ការ​នៅ​តែ​មាននៅ​ក្នុង​ផ្នែក​ដែល​ពាក់ព័ន្ធ​។

ប៉ូលិស​បាន​អះអាង​ថា ក្រុម​កុប្បកម្ម​បាន​ប្រើ​អាវុធ​វាយប្រហារ​រួម​មាន ការ​បា.ញ់​កាំជ្រួច ដំបង និង​ដុត​បំផ្លាញ​ផ្លូវ​សាធារណៈ ហើយ​ជាមួយ​គ្នា​នោះ អ្នកកាសែត​ម្នាក់ បាន​រង​របួស​មុខ​ដោយសារ​ការ​បា.ញ់​កាំជ្រួច​ផង​ដែរ​។ ហេតុផល​ទាំងនេះ​ហើយ ដែល​ត្រូវការ​អន្តរាគមន៍​របស់​ប៉ូលិស ដោយ​ការ​ដាក់​ពង្រាយ​កាណុង​បា.ញ់​ទឹក និង​ការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

សូម​រំលឹក​ថា ក្រុម​បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក បាន​ភ្លាត់​ចាញ់​ក្រុម​តោ​ឈ្មោល​ដែនដី​អា​ត្លា​ស់​ម៉ា​រ៉ុ​ក ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Khalifa International ដែល​ជា​ការ​ប្រកួត​ជុំ​ទី​២ ក្នុង​ពូ​ល F នៃ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កា​តា​។ បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​បែ​ល​ហ្ស៊ិ​ក ដែល​ឈរ​នៅ​លេខ​៣ មាន​៣​ពិន្ទុ ហាក់​មាន​សង្ឃឹម​ស្តួចស្តើង​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ពួក​គេ​ត្រូវ​ប៉ះ​ក្រុម​កំពូល​តារាង​ក្រូ​អាត ដែល​មាន​៤​ពិន្ទុ នៅ​ការ​ប្រកួត​ជុំ​ទី​៣ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ ដ្បិត​ម៉ា​រ៉ុ​ក​ឈរ​នៅ​លេខ​២ មាន​៤​ពិន្ទុ ត្រូវ​ប៉ះ​ក្រុម​កា​ណា​ដា ដែល​បាន​ហាលអាវ​រួច​ទៅ​ហើយ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ