ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួងវិញ្ញាណ​អង្គុយ​ស្ទាក់​រថយន្ត​តាម​ដងផ្លូវ

6 ឆ្នាំ មុន

អ្នក​បើករថយន្ត​ម្នាក់ និង​មិត្តភក្តិ​បាន​ថត​ជាប់​ដួងវិញ្ញាណ​មួយ​អង្គុយ​ចាំ​នៅ​លើ​ដងផ្លូវ​ក្នុង​រដ្ឋធានី ប្រទេស​ម៉ា​ឡេ​ស៊ី ។ ផ្លូវ​នោះ​មានការ​និយាយ ត​ៗ​គ្នា​ថា ជា​ផ្លូវ​មាន​ខ្មោច​សណ្ឋិត​ធ្វើ​ឱ្យ​អ្នកដំណើរ​ទាំង​២​នាក់​ភ័យ​ខ្លាច​ក៏

អ្នក​បើករថយន្ត​ម្នាក់ និង​មិត្តភក្តិ​បាន​ថត​ជាប់​ដួងវិញ្ញាណ​មួយ​អង្គុយ​ចាំ​នៅ​លើ​ដងផ្លូវ​ក្នុង​រដ្ឋធានី ប្រទេស​ម៉ា​ឡេ​ស៊ី ។ ផ្លូវ​នោះ​មានការ​និយាយ ត​ៗ​គ្នា​ថា ជា​ផ្លូវ​មាន​ខ្មោច​សណ្ឋិត​ធ្វើ​ឱ្យ​អ្នកដំណើរ​ទាំង​២​នាក់​ភ័យ​ខ្លាច​ក៏​ថយ​រថយន្ត​គេចខ្លួន ។

នៅ​តាម​ដងផ្លូវ​មួយ ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ ម៉ា​ស៊ី​ន​ថត​ខាង​មុខ​រថយន្ត​បាន​ថត​ជាប់​ស្រមោល​ស្រ​ដៀង​មនុស្ស​អង្គុយ​នៅ​កណ្តាលផ្លូវ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ អ្នកបើកបរ​សម្រេចចិត្ត​ថយក្រោយ ហើយ​គេច​ចេញ​ដោយ​មិន​ប្រាកដ​ថា​រូប​នោះ​ជា​ខ្មោច ឬ​ជា​អ្វី​ទេ ?

វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ទាក់ទាញ​ទស្សនិកជន​ច្រើន​ទស្សនា ។ មនុស្ស​ជា​ច្រើន​និយាយ​ថា ជា​បទ​ពិសោធន៍​លើស​ពី​អ្វី​ដែល​គេ​ធ្លាប់​ប្រទះ​ឃើញ ។ ខ្លះ​ទៀត​ថា ធ្លាប់​ឃើញ​ដួងវិញ្ញាណ​នៅ​បរិវេណ​នោះ​ជា​ញឹកញាប់ ក្នុងអំឡុងពេល​ប្រហែល​១០​ឆ្នាំ​កន្លង​មក ។

ទោះបីជា​បែប​ណា​ក៏​ដោយ អ្នកខ្លះ​យល់​ថា​វី​ដេ​អូ​នោះ​ជា​វី​ដេ​អូ​កាត់ត ។ ខ្លះ​ថា​ក្រុម​ជនល្មើស​ប្រើ​ល្បិច​នៅ​កណ្តាលផ្លូវ ដើម្បី​ប្លន់​ទ្រព្យសម្បត្តិ​ពី​ម្ចាស់​រថយន្ត​ដែល​ឈប់​មើល ៕