ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ ឆាយ​រិ​ទ្ធី និង​គឿ​ម សុវណ្ណ​នឿ​ត អាច​បំបាក់​ថៃ​នៅ​ថ្ងៃស្អែក​បាន​ឬ​អត់?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​២១ ឧសភា ខានស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​កម្ពុជា​» ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​២១ ឧសភា ខានស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​កម្ពុជា​» ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា​។ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ គឿ​ម សុវណ្ណ​នឿ​ត និង​ពុទ្ធ ឆាយ​រិ​ទ្ធី ដែល​ជា​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ សុទ្ធតែ​មាន​បំណង​ចង់​ផ្ដួល​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ 

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​២​រសៀល​ស្អែក​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​រសៀល ដែល​មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​ស្រាប់​ដោយ​សូ​ម្បី​តែ​ការ​ប្រកួត​ស្ថិត​ក្នុង​លក្ខណៈ​ជាតិ និង​ជាតិ​ក្តី ។ កីឡាករ​កម្ពុជា​២​រូប គឺ ពុទ្ធ ឆាយ​រិ​ទ្ធី និង​គឿ​ម សុវណ្ណ​នឿ​ត ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃអាទិត្យ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​ឱ្យ​ផ្គូផ្គង​កើតឡើង ដោយ​កីឡាករ​កម្ពុជា​បាន​បង្ហាញ​ពី​ឆ​ន្ទះ​យ៉ាង​ខ្ពស់​ថា​នឹង​ឈ្នះ​ការ​ប្រកួត​សម្រាប់​រសៀល​នោះ​ផង ។ ក្នុង​នោះ​ភាគី​ខាង​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​ក្នុង​ការ​ចង់​សាក​កណ្ដាប់ដៃ​គ្នា​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ។ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន​ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ Khum Phen ក្នុង​នាម​ជា​គូ​ឯក​រង​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​រសៀល​ថ្ងៃអាទិត្យ​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​ថា ភាគី​ទាំង​ពីរ​សុទ្ធតែ​បានដឹង​ពី​គ្នា និង​ទទួលយក​ការ​ផ្គូផ្គង​សម្រាប់​ការ​ជួប​គ្នា​នោះ​ផង ។ ជាក់ស្ដែង​កីឡាករ​កម្ពុជា​មាន​បំណង​ចង់​បំបាក់​កីឡាករ​ថៃ​នោះ​តែ​ម្ដង ទើប​សុំ​ប៉ះ​ប្រកួត​ដើម្បី​បង្ហាញ​សមត្ថភាព​ផង និង​ចង់​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ផង ។ កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី លោក​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​លោក​ក៏​រាង​ទុកចិត្ត​ច្រើន​ដូច​គ្នា​ថា ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង គឺ​ពិតជា​កីឡាករ​កម្ពុជា​មាន​លទ្ធភាព​យកឈ្នះ​ច្រើន​ជាង​បរាជ័យ ។ លោក​ថា ការ​សម្រេច​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​រូប​នោះ គឺ​ដោយសារ​តែ​លោក​ក៏​ចង់​ដឹង​ថា ការ​តាំងចិត្ត​របស់​កីឡាករ​កម្ពុជា​មាន​កម្រិត​ណា​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ចម្រុះ​ដោយ​កីឡាករ​ខ្លាំង​ៗ នៅ​ក្នុង​ពិភព​ប្រដាល់​ទាំង​កម្ពុជា និង​ថៃ​នេះ ។

លោក​ជឿជាក់​ថា សមត្ថភាព​របស់​កីឡាករ​ទាំង​ពីរ​នឹង​វាយ​សន្ធាប់​បាន​ល្អ បើ​ទោះជា​មុន​នេះ​បន្តិច​កីឡាករ​កម្ពុជា​ក៏​មាន​លទ្ធផល​មិនសូវ​ល្អ​ខ្លះ​នៅ​លើ​សង្វៀន ។ លោក​ថា គូ​នេះ​គឺជា​ជំនួប​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ទើប​លោក​រំពឹង​យ៉ាងច្រើន​ថា ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ពិតជា​ល្អ​ត្រូវចិត្ត ។

ក្នុង​ជំនួប​គូ​នេះ កីឡាករ​ថៃ Khum Phen ធ្លាប់​ប្រកួត​៨៩​លើក ឈ្នះ​៦៨​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៩០​លើក ឈ្នះ​៧១​លើក ចាញ់​១៧​លើក និង​ស្មើ​២​លើក ។

សម្រាប់​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ Phach Ngen Thong​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ​កម្ពុជា​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​កីឡាករ​កម្ពុជា​ឡើង​កូដ​តែ​ពេល​ខ្លះ​ល្អ​ពេល​ខ្លះ​ធ្លាក់ដៃ​ពិបាក​ប៉ាន់ស្មាន​ពី​កម្រិត​ប្រកួត​១០០​ភាគរយ ហើយ​កីឡាករ​ថៃ​ក៏​មិន​ណ​យ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦៣​លើក ឈ្នះ​៥៣​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ខណៈ​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ក៏​មានការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​៣២​នាក់​យក​១៦​នាក់​យ៉ាង​ស្វិតស្វាញ​នៅ​សង្វៀន​ប្រដាល់​ជ្រោយ​ចង្វា ដែល​ការ​ប្រកួត​ជើងឯក​ក្នុង​វគ្គ​ថ្មី​នេះ ក៏​មាន​ជើង​ខ្លាំង​ច្រើន​ប្រកួត​ជម្រុះ​គ្នា​ដែរ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​សម្រាក​មួ​យស​ប្ដា​ហ៍ ៕