ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បញ្ជាក់​ការ​ពិត​ពី​ទំនាក់ទំនង​ជាមួយ មាស នី​តា ក្រោយ​ផ្ទុះ​រឿង​ស្និទ្ធស្នាល​ជាមួយ នាយ​ចឺម​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត បុរស​ម្នាក់​បាន​ចេញ​មុខ​បញ្ជាក់​អំពី​ទំនាក់ទំនង​ជាមួយ​តារាចម្រៀង​នាង មាស នី​តា ក្រោយ​ពី​បុរស​រូប​នេះ បាន​ចេញ​ជា​វី​ដេ​អូ​បង្ហាញ​កាយវិការ​ហាក់​ខឹងសម្បា​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​បានឃើញ មាស នី​តា ស្និទ្ធស្នាល​ជាមួយនឹង​នាយ ចឺម ដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត បុរស​ម្នាក់​បាន​ចេញ​មុខ​បញ្ជាក់​អំពី​ទំនាក់ទំនង​ជាមួយ​តារាចម្រៀង​នាង មាស នី​តា ក្រោយ​ពី​បុរស​រូប​នេះ បាន​ចេញ​ជា​វី​ដេ​អូ​បង្ហាញ​កាយវិការ​ហាក់​ខឹងសម្បា​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​បានឃើញ មាស នី​តា ស្និទ្ធស្នាល​ជាមួយនឹង​នាយ ចឺម ដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​។

បុរស​រូប​នោះ​បាន​បញ្ជាក់​ថា លោក និង មាស នី​តា មិន​មាន​ទំនាក់ទំនង​ស្នេហា​ណាមួយ​ឡើយ ពោល​គឺ​អ្នក​ទាំង​ពីរ​គ្រាន់តែ​រាប់អាន​គ្នា​ដូច​បងប្អូន ក្នុង​នាម​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​រួមការ​ងារ​ជាមួយ​គ្នា​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​។

ហើយ​នៅ​មុន​ពេល​ចេញ​មុខ​បញ្ជាក់​ការ​ពិត​ពី​ទំនាក់​ទំ​នាង​ជាមួយ មាស នី​តា នា​ពេល​នេះ បុរស​ដែល​មានឈ្មោះ​ក្នុង​គណនី tik tok ថា «Thadynada» បាន​ធ្វើ​ជា​វី​ដេ​អូ​មួយ​ដោយ​បាន​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​មួយ​សន្លឹក​ជាមួយ មាស នី​តា ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​ចេញ​កាយវិការ​ហាក់​ខឹង​នឹង នាយ​ចឺម យ៉ាង​ខ្លាំង​។

ការ​ចេញ​វី​ដេ​អូ​ពី​បុរស​ខាងលើ​នេះ បាន​កើតឡើង បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​នៅ​ក្នុង​កម្មវិធី​មួយ ដោយ​បង្ហាញ​សកម្មភាព មាស នី​តា បាន​ហុច​ថ្ពាល់​របស់​ខ្លួន​ទៅ​ឲ្យ នាយ​ចឺម ថើប​តាម​ការ​ចង់បាន​របស់​នាង ព្រមទាំង​មានការ​ថតរូប​ដោយ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ថែម​ទៀត​ផង​។ សកម្មភាព​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកលេង​អ៊ី​ន​ធើ​រ​ណែ​ត ខណៈ​ពេល​អ្នកខ្លះ​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា មាស នី​តា និង នាយ​ចឺម ទំនង​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាក់​ជា​មិន​ខាន​។

សកម្មភាព​មួយ​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ក្នុងស្រុក​នានា​ជា​បន្តបន្ទាប់ រហូត​ធ្វើ​អោយ​បុរស​ដែល​មានឈ្មោះ​ក្នុង​គណនី​ខាងលើ បាន​ចេញ​ជា​វី​ដេ​អូ​ដោយ​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​លោក​ជាមួយ មាស នី​តា ដោយ​មិនមែន​ជា នាយ​ចឺម នោះ​ឡើយ​។

ការ​ចេញផ្សាយ​វី​ដេ​អូ​ពី​បុរស​ខាងលើ ក៏​ត្រូវ​បាន​មហាជន​មួយ​ចំនួន​បាន​ចូល​ទៅ​ខំ​មិន ដោយ​បាន​ដាក់​ការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ មាស នី​តា ដោយ​បាន​ចោទប្រកាន់​ថា នាង​មាន​គូស្នេហ៍​ហើយ នៅ​តែ​លួច​ទៅ​ទាក់ទង​ជាមួយ នាយ​ចឺម ដែល​ជាតា​រា​ប្រុស​ដូរ​សង្សារ​ជា​បន្តបន្ទាប់​នោះ​ទៅ​វិញ​។

យ៉ាងណា ដើម្បី​បញ្ជៀ​សការ​ភាន់ច្រឡំ​នូវ​រឿងរ៉ាវ​ខាងលើ​នេះ បុរស​ដែល​មានឈ្មោះ​ក្នុង​គណនី tik tok ថា «Thadynada» បាន​ចេញ​វី​ដេ​អូ​បង្ហោះ​តាម​បណ្តាញ​សង្គម ដោយ​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​ទំនាក់ទំនង​អ្វី​ពិសេស​លើ​ផ្លូវ​ស្នេហា​ជាមួយនឹង មាស នី​តា ឡើយ ខណៈ​ពេល​ដែល​លោក​ចាត់​ទុក​អ្វី​ដែល​ខ្លួន​បាន​លើក​ឡើង​នោះ គ្រាន់​ជា​ការ​ធ្វើ​លេង​ធម្មតា​ប៉ុណ្ណោះ​។ លោក​ថា វី​ដែ​អូ​នោះ លោក​គ្រាន់តែ​ធ្វើ​លេង​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​នឹក​ស្មាន​ដល់​ថា វា​ផ្ទុះ​ខ្លាំង​បែប​នេះ​ឡើយ​។

លោក​បញ្ជាក់​ថា តាម​ពិត​ទំនាក់ទំនង​លោក និង មាស នី​តា មិន​មាន​អ្វី​លើស​ពី​មិត្តភាព​បងប្អូន​ដែល​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​គ្នា​ប៉ុណ្ណោះ ហេតុនេះ​លោក​បាន​ស្នើ​ឲ្យ​ទស្សនិកជន​កុំ​មានការ​ភាន់ច្រឡំ និង​ចោទប្រកាន់ មាស នី​តា ដោយ​ពុំ​បានដឹង​រឿង​ច្បាស់​។

ជា​ការ​កត់សម្គាល់​ជុំវិញ​ការ​សង្ស័យ​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នាយ​ចឺម ឬ​យ៉ាងណា​នោះ0x017d7 តារាចម្រៀង មាស នី​តា បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា បញ្ហា​នេះ​នាង​សុំ​មិន​ធ្វើ​បកស្រាយ​ឡើយ ដោយ​ទុក​ឲ្យ​ទស្ស​និក​យល់​ឃើញ​ដោយ​ខ្លួនឯង​ចុះ​។

គួរ​រំលឹក​ថាផ្ទុះ​ប្រតិកម្ម​! ក្រោយ​ឃើញ​វី​ដេ​អូ​មួយ មាស នី​តា បាន​ហុច​ថ្ពាល់​ឱ្យ នាយ​ចឺម ថើប​យ៉ាង​ស្រួល​(​វី​ដេ​អូ​)

https://www.tiktok.com/@thadynada/video/7169519344051948827?is_from_webapp=1&sender_device=pc&web_id=7074845722890782210

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ