ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត BBC ម្នាក់ ត្រូវ​ប៉ូ​លិស​ចិន​វា​.​យ​ដំទា.ត់​ធា.ក់​អំឡុង​ការ​តវ៉ា​នៅ​សៀង​ហៃ

1 ឆ្នាំ មុន

សៀងហៃ ៖ អ្នកកាសែត​ម្នាក់​របស់​ស្ថាប័ន BBC ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូ​លី​ស​នៅ​ក្នុង​ទីក្រុង​សៀង​

សៀងហៃ ៖ អ្នកកាសែត​ម្នាក់​របស់​ស្ថាប័ន BBC ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូ​លី​ស​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ (Shanghai) ប្រទេស​ចិន​នៅ​កន្លែង​តវ៉ា​កាលពី​ថ្ងៃអាទិត្យ ទី ២៧ វិ​ច្ឆិ​កា ​ម្សិលមិញ​នេះ​។

ខណៈ​ពេល​ដែល​លោក Edward Lawrence ត្រូវ​បាន​ដោះ​លែង​ដោយ​អាជ្ញាធរ​ចិន​មក អ្នកនាំពាក្យ​របស់ BBC បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ព្យាបា​ប​លើ​រូប​គាត់ ដោយ​និយាយ​ថា​អ្នកកាសែត​រូប​នេះ​ត្រូវ​បាន​វា​.​យ​ដំ និង​ទាត់​ធាក់​ដោយ​ប៉ូ​លី​ស​ចិន​។

BBC និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «BBC មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ព្យាបា​ប​លើ​អ្នកកាសែត​គឺ​លោក Edward Lawrence ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ខ្នោះ​ពេល​លោក​កំពុង​យក​ព័ត៌មាន​ពី​ការ​តវ៉ា​នៅ Shanghai​។ លោក​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មុន​ពេល​ត្រូវ​បាន​ដោះ​លែង​»។

«​អំឡុង​ការ​ចាប់ខ្លួន លោក​ត្រូវ​បាន​វា​.​យ​ដំ និង​ទាត់​ធាក់​ដោយ​ប៉ូលិស​។ វា​បាន​កើតឡើង​ខណៈ​ពេល​លោក​កំពុងធ្វើការ​ជា​អ្នកកាសែត​ដែល​មានការ​ទទួលស្គាល់​»។

សូម​បញ្ជាក់​ថា ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ចិន ដែល​ជា​ការ​តវ៉ា​ដ៏​កម្រ​ប្រឆាំង​នឹង​បក្ស​កុម្មុយនីស្ត​ចិន​។ ការ​តវ៉ា​កើតឡើង​ដោយសារ​ការ​ខឹងសម្បារ​ចំពោះ​គោលនយោបាយ​សូន្យ​កូ​វី​ដ​។

ក្នុង​ចំណោម​អ្នក​តវ៉ា​រាប់​ពាន​នាក់ មាន​រាប់រយ​នាក់​អំពាវនាវ​ឱ្យ​មានការ​ដក​តំណែង​របស់​ប្រធានាធិបតី Xi Jinping ចេញ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ