ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​គណបក្ស​ណា មិន​គោរព​ច្បាប់​ឃោសនា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ហៅ​តំណាង​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​បោះ​ឆ្នោត​ឃុំ សង្កាត់ ណែនាំ​ពី​ការ​ហែ​ក្បូន និង​ចែក​ខិត្តប័ណ្ណ ។

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ហៅ​តំណាង​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​បោះ​ឆ្នោត​ឃុំ សង្កាត់ ណែនាំ​ពី​ការ​ហែ​ក្បូន និង​ចែក​ខិត្តប័ណ្ណ ។

លោក ឯម សូ​ផាត សមាជិក គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទី​ស្នាក់ គ​.​ជ​.​ប ថា​ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ធ្វើ​បាន ២​ដង នៅ​ក្នុង​ឃុំ​-​សង្កាត់ ដែល​គណបក្ស​នយោបាយ មាន​បញ្ជី​បេក្ខជន ឈរឈ្មោះ ។ លោក​បន្ត​ថា ការ​ហែ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ ត្រូវធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ ព្រំប្រទល់ រដ្ឋបាល​ឃុំ​-​សង្កាត់ ដែល​សាមី​គណបក្ស​នយោបាយ បាន​ចុះបញ្ជី​បេក្ខជន ឈរ​ឆ្មោះ​បោះ​ឆ្នោត ។ ក្នុង​ករណី គណ​ប្ស​នយោបាយ មាន​បំណង​ហែ​ក្បូន ឃោសនា ឆ្លងកាត់​ឃុំ – សង្កាត់ ពីរ​ឬ​ច្រើន ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ដែល​ខ្លួន​មាន​បញ្ជី​បេក្ខជន ឈរឈ្មោះ​បោះ​ឆ្នោត សាមី​គណបក្ស នយោបាយ នោះ​ត្រូវ​ជូនដំណឹង ជា​លាយលក្ខណ៍អក្ស ទៅ គណៈកម្មការ ឃុំ​-​សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​(​គឃ​.​សប​)  ពាក់ព័ន្ធ​យ៉ាង​ហោច ឲ្យ​បាន​៣​ថ្ងៃ មុន​ថ្ងៃ​ហែ​ក្បួន​ឃោសនា ។ បើ​ក្នុង​ករណី​បែប​នេះ គឃ​.​សប ត្រូវ​រាយការណ៍​ជា​បន្ទាន់ ទៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​ធ​.​ខ​ប​) ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍  សម្របសម្រួល និង​ចាត់វិធានការ​ការពារ​សន្តិសុខ  សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ។ ឃុំ​-​សង្កាត់ ពាក់ព័ន្ធ ដែល​សាមី​គណបក្ស​នយោបាយ បាន​ហែ​ក្បួន​ឆ្លងកាត់​នោះ ត្រូវ​ចាត់​ទុក​ថា​បាន​ហែ​មួយ​ដង​រួច​ហើយ ។ គ្រប់​គណបក្ស​នយោបាយ ដែល​មាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឃុំ​-​សង្កាត់​ដែល​មាន​ផ្សារ​តាំងនៅ និង​មាន​បំណង​ធ្វើ​សកម្មភាព​ចែក​ខិតប័ណ្ណ​នៅ​ក្នុង​ផ្សារ សាមី​គណបក្ស​ត្រូវ​ស្នើ​សុំ​ទៅ​អ្នកគ្រប់គ្រង​ផ្សារ និង​ជូន ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ គឃ​.​សប ពាក់ព័ន្ធ​យ៉ាង​ហោច​ឲ្យ​បាន​៣​ថ្ងៃមុន​ធ្វើ​សកម្មភាព ។

សូម​ជម្រាប​ថា​ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​មាន​រយៈពេល​១៤​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ ហើយ​ថ្ងៃ​ទី​៣​មិថុនា ជា​ថ្ងៃ​ស ។ កា​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន​១២ ក្នុង​ប្រកួតប្រជែង​សន្លឹក​ឆ្នោត​គ្នា ៕