ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បង្ហាញ​តម្រុយ​យក​បាន​មេដាយ​ច្រើន​នៅ​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បានការ​ចូលរួម​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ចិន រយៈពេល​វែង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បានការ​ចូលរួម​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ចិន រយៈពេល​វែង សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​រំពឹង​ខ្ពស់​ក្នុង​ការ​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម
លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា សង្ឃឹមថា ក្រុម​អត្ត​ព​លិ​ក​កីឡា​ទាំង​១២​ប្រភេទ​ក្នុង​នោះ​ក៏​មាន​ក្រុម​អត្ត​ព​លិ​ក​កីឡា​លើក​ទម្ងន់​កម្ពុជា​ផង​ដែរ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន នឹង​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រហូត​ដល់​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ចូល​មក​ដល់​។

​លោក សំ សុខ​យី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បង្ហាញ​ការ​ជឿជាក់​ថា​៖«​កាល​យើង​ទទួល​បាន​គ្រូ​ជំនាញ​ចិន មក​បង្វឹក​រយៈពេល​មួយ​ខែ​ឃើញ​ថា កីឡាករ​-​កីឡាការិនី​របស់​យើង​មាន​លទ្ធផល​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ជា​ពិសេស​ការ​ចូលរួម​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ថ្មី​ៗ​នេះ អត្ត​ព​លិ​ក​កម្ពុជា ឈ្នះ​បាន​២​ប្រទេស​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី​៣ ឆ្នាំ​២០២២​នេះ សហព័ន្ធ​កីឡា​លើក​ទម្ងន់ កម្ពុជា​បាន​ដាក់​៦​វិញ្ញាសា​គឺ ផ្នែក​បុរស​៣​វិញ្ញាសា​, ផ្នែក​នារី ៣​វិញ្ញាសា និង​មានកីឡាករ កីឡាការិនី​ចូលរួម​សរុប​៣២​នាក់​មក​ពី​៧​រាជធានី​-​ខេត្ត​/​ក្រុង និង​ក្រសួង​មួយ រួម​ទាំង​មន្ត្រី​បច្ចេកទេស​២០​នាក់ ។

សម្រាប់​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​បាន​ដាក់​១៤​វិញ្ញាសា​គឺ​ផ្នែក​បុរស​មាន​៧​វិញ្ញាសា និង​ផ្នែក​នារី​មាន​៧​វិញ្ញាសា​។ វិញ្ញាសា​បុរស​មាន​ទម្ងន់ ៥៥​គីឡូក្រាម​, ៦១, ៦៧, ៧៣, ៨១, ៨៩ និង​៨៩​គីឡូក្រាម​បូក​។ ចំណែក​វិញ្ញាសា​នារី​មាន​ទម្ងន់ ៤៥​គីឡូក្រាម​, ៤៩, ៥៥, ៥៩, ៦៤, ៧១ និង​៧១​គីឡូក្រាម​បូក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ