ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើធ្វើ​ម្តេច​ដើម្បី​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប?

6 ឆ្នាំ មុន

ជំងឺលើសឈាម​អាច​គ្រប់គ្រង​បាន​យ៉ាង​ងាយ បើសិនជា​លោក​អ្នក​បានដឹង​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ។ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ លោក​អ្នក​គួ​តែ​អនុវត្ត​តាម​

ជំងឺលើសឈាម​អាច​គ្រប់គ្រង​បាន​យ៉ាង​ងាយ បើសិនជា​លោក​អ្នក​បានដឹង​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ។ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ លោក​អ្នក​គួ​តែ​អនុវត្ត​តាម​វិធី​ដែល​បកស្រាយ​យ៉ាង​លម្អិត​ពី​លោក​វេជ្ជបណ្ឌិត​ឈឺ ប្រកប  ឯកទេស​ផ្នែក​ជំងឺលើសឈាម ជំងឺ​បេះដូង និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

១-​បន្ថយ​ទម្ងន់​៖​ជា​ទូទៅ​បើសិនជា​លោក​អ្នក​បន្ថយ​ទំងន់​បាន​១០​គីឡូក្រាម​សម្ពាធ​ឈាម​អាច​ចុះ​ពី​៥​ទៅ ២០mmHg ។

២-​ចំណីអាហារ​៖ គឺជា​ការ​រឿង​សំខាន់ ដោយ​លោក​អ្នក​ត្រូវ​ទទួលទាន​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ដូច​ជា​គ្រាប់ស្វាយចន្ទី និង​គ្រាប់​ឪឡឹក​ជាដើម ។ ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​ពី​៨​ទៅ​១៤ mmHg ។

៣-​ការ​ទទួលទាន​អាហារ​៖ ម្ហូបអាហារ​ដែល​មាន​រសជាតិ​ប្រៃ ឬ​ក៏​ខ្លាញ់​ច្រើន អាច​ធ្វើ​ឲ្យ​លើ​អ្នក​ឡើង​ឈាម ផ្ទុយ​ទៅ​វិញ​បើសិនជា​លោក​អ្នក​កាត់​បន្ថយ​ប្រភេទ​អាហារ​ទាំងនេះ​បាន នោះ​សម្ពាធ​ឈាម​អាច​នឹង​ចុះ​ពី​២​ទៅ​៨ mmHg ។

៤-​ការ​ធ្វើ​លំ​ហាត់ប្រាណ​៖ មួ​យស​ប្តា​ហ៍​បើសិនជា​លោក​អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​៥​ថ្ងៃ ដើរ​ការ​ដើរ​៤០​នាទី​ក្នុង​១​ថ្ងៃ​ឱ្យ​បាន​ទៀងទាត់​នោះ សម្ពាធ​ឈាម​អាច​នឹង​ចុះ​ពី​៤​ទៅ​៩ mmHg ។

៥-​ការ​សេព​គ្រឿង​ស្រវឹង​៖ បើ​លោក​អ្នក​អាច​កាត់​បន្ថយ​បាន មិន​ឲ្យ​លើស​ពី​១​កំប៉ុង ក្នុង​មួយ​ថ្ងៃ​នោះ អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ចុះ​មក​ត្រឹម​ពី​២​ទៅ ៤mmHg ។

៦-​កាត់​បន្ថយ​ការ​ជក់បារី ៖ បើសិនជា​អាច​គឺ​ផ្តាច់​តែ​ម្តង​ពីព្រោះ​បារី​គឺជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​កើត​មាន​ជំងឺលើសឈាម ដូច្នេះ​គួរតែ​បញ្ឈប់​ការ​ជក់បារី បូក​រួម​ទាំង​ការ​ទទួលទាន​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​ទៀត រួម​ទាំង​ការ​អនុវត្ត​តាម​វិធី​ខាងលើ​នោះ សម្ពាធ​ឈាម​ប្រក​ដ​ជា​ធ្លាក់​ចុះ​មក​ធម្មតា​វិញ​ជាក់​ជា​មិន​ខាន់ ។ នៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់ ពិសេស​ធ្លាប់​មាន​ប្រវត្តិ​កើត​មាន​ជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺ​បេះដូង ទៀត​នោះ​ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​តាមដាន​ទុកជា​មុន ៕