ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​តំណាង​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ​ម្នាក់​មក​ពី​ដា​ណឺ​ម៉ាក​ទៅ​តុលាការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ក្នុង​ពេល​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​៣​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ក្នុង​ពេល​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ។ ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ធុ​យ វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​តំណាង​ចលនា​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ពោល​គឺជា​ក្រុម​ចលនា​របស់ សម សេរី ។ ចំណែក​២​នាក់​ទៀត​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ធ្វើការ​អប់រំ និង​អនុញ្ញាតិ​ឲ្យ​មាន​សេរីភាព​វិញ ។ 

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពី​ទីស្នាក់ការ​ឧត្តមស្នងការ​អន្តរ​សាសន៍​ដែល​ស្ថិត​នៅ​សង្កាត់​​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខណៈ​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន ។

ជនសង្ស័យ​ទាំង​៣​នោះ​ទី​១-​ឈុ​ន សាវ៉ា​ក់​ខេត្ត ភេទ​ប្រុស ប្រធាន​អង្គការ​ខេមរៈ​អ៊ី​ស្លា​ម និង​ជា​ប្រធាន​ឧត្តមស្នងការ​អន្តរ​សាសន៍​, ទី​២-​ឈ្មោះ ធុ​យ វី ភេទ​ប្រុស តំណាង​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ​មក​ពី​ប្រទេស​ដា​ណា​ម៉ាក និង​៣-​ឈ្មោះ សុ ភា​លី​ន ភេទ​ប្រុស ជា​សមាជិក​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ ៕