ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយកុយ និងនាយហុងដា​និយាយអ្វី​ខ្លះ?​ ក្រោយអ្ន​កនាងឃ្មឹប​សុំវិល​​​​​​វិញ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​​​ដឹង​​ថា អ្នក​នាង​ឃ្មឹ​ប​ប្រកាស​សុំ​ចូល​លេង​កំប្លែង​​​វិញ ខណៈ​នាង​​ធ្លាប់​​​សាង​​ឈ្មោះនៅទីនោះ​ ពេល​នេះ​ត្រូវ​លោក​ពូ​​កុយ ​បាន​យល់ព្រម​ឱ្យ​នាង​វិលចូល​​​មក​​វិញ​​ជា​ផ្លូវការ​​ហើយ ។ អ្វី​​ដែល​កាន់តែ​មាន​ភាព​​អស្ចារ្យ គឺ​នាយ​ហុងដា ដែល​មើល​មុខ​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​​​ដឹង​​ថា អ្នក​នាង​ឃ្មឹ​ប​ប្រកាស​សុំ​ចូល​លេង​កំប្លែង​​​វិញ ខណៈ​នាង​​ធ្លាប់​​​សាង​​ឈ្មោះនៅទីនោះ​ ពេល​នេះ​ត្រូវ​លោក​ពូ​​កុយ ​បាន​យល់ព្រម​ឱ្យ​នាង​វិលចូល​​​មក​​វិញ​​ជា​ផ្លូវការ​​ហើយ ។ អ្វី​​ដែល​កាន់តែ​មាន​ភាព​​អស្ចារ្យ គឺ​នាយ​ហុងដា ដែល​មើល​មុខ​អ្នកនាង​​ឃ្មឹ​ប​មិន​ចំ ក៏​មានការ​បើក​ចិត្ត​ទូលាយ ហើយ​យល់ព្រម​ឱ្យ​អតីត​​ភរិយា​​ខ្លួនមក​​សម្តែង ដោយ​មិន​ទើសទាល់ ដែល​នេះ​ជា​កាយ​វិការ​ល្អ​មួយ​របស់​នាយ​ហុងដា ។

លោក​កុយ​បាន​​រំលឹក​ថា លោក​មិន​ចង់​បើក​កកាយ​រឿង​អតីតកាល​របស់​នាយ​ហុងដា​និង​ឃ្មឹ​ប​ទៀត​ទេ កុំ​យក​រឿង​អតីតកាល​មក​និយាយ សំខាន់​នេះ​ជា​រូបភាព​ថ្មី​ដែល​ត្រូវ​ដោះស្រាយ ។ នាយ​កុយ​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ផេ​ករប​ស់លោក​ហេង ឡុ​ង​ជា​គូស្នេហ៍​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ថា លោក​សព្វ​ថ្ងៃនេះ សមាជិក​ក្នុង​ក្រុម​មាន​ចំនួន​១០​រូប ហើយ​យើង​បាន​សម្រេចចិត្ត​បញ្ចូល​ក្រុម​ម្នាក់​ទៀត គឺ​នាង​ឃ្មឹ​ប​ដែល​ជា​អតីត​តារា​កំប្លែង​រួម​ក្រុម​ដែរ ។

អ្វី​ដែល​លោក​មិន​ចង់បាន​នោះ គឺ​លោក​មិន​ចង់​ឃើញ​អ្នកមាន​សមត្ថភាព​កប់​ចោល​ទៅ​ក្នុង​អណ្តូង ឬ​នៅ​តែ​ក្នុង​អណ្តូង​ឡើយ ធាតុ​ពិត​នាង​ឃ្មឹ​ប​គឺ​មាន​ទេព​កោសល្យ​ល្អ​ណាស់ គាត់​ចេះ​កំប្លែង​ពាក្យ​សំដី​និយាយ​កំប្លែង​គឺ​ល្អ ហើយ​ចេះ​ច្រៀង​ភ្លេង​ការ សំឡេង​ប្រើ​ការ​បាន​សំខាន់ ឱ្យ​តែ​គាត់​ខំ​និង​ព្យាយាម​ម្តងទៀត ។

ក្នុង​ចំណោម​សមាជិក​១០​រូប គឺ​តម្លៃ​សម្តែង​ម្តង​ៗ មាន​ក្នុង​នោះ​រួច​អស់ហើយ ដោយ​មិន​បានកា​ត់យ​កមក​ឲ្យ​ឃ្មឹ​ប​នោះ​ទេ គឺ​លោក​យក​ចំណែក​ដែល​ជា​របស់​លោក​ផ្ទាល់ ចែក​ឱ្យ​ឃ្មឹ​ប​តែ​ម្តង ព្រោះ​លោក​មិន​ចង់​ឲ្យ​សមាជិក​ក្រុម មាន​សតិអារម្មណ៍ ឬ​គិត​មិនល្អ ។ អ្វី​ដែល​ជា​ការណ៍​យល់​ឃើញ លោក​សប្បាយចិត្ត​ដែល​នាយ​ហុងដា បាន​បើក​ចិត្ត​ទូលាយ​ទទួលយក​នាង​ឃ្មឹ​ប​១០០% ជា​សមាជិក​ក្រុម​សម្តែង ដោយ​មិន​បាន​ច្រានចោល ឬ​បដិសេធ​នេះ ហើយ​គឺជា​ការ​ចង់បាន​របស់​លោក​ដែរ ក្នុង​ការ​ចង់​ឃើញ​ពួក​គេ​ទាំង​ពីរ មានចិត្ត​ត្រូវរ៉ូវ​គ្នា​វិញ ដោយ​មិនមែន​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ តែ​យើង​ជា​មិត្តភាព​បងប្អូន​សិល្បៈ​សម្តែង គឺ​សម្តែង​ជាមួយ​គ្នា​ឲ្យ​បាន​ល្អដូច​​ពី​មុន​នោះ​លោក​សប្បាយចិត្ត​ណាស់​ទៅ​ហើយ ។

តាម​រយៈ​ការ​វិល​មក​វិញ​របស់​នាង​ឃ្មឹ​ប លោក​សូម​ឲ្យ​បងប្អូន​មេត្តា​ជួយ​គាំទ្រ​នាង​ឃ្មឹ​ប​ឡើង​វិញ​ផង ហើយ​លោក​ក៏​រំពឹង​ថា ក្រុម​របស់​លោក​នឹង​លេចធ្លោ​បន្ត​ទៀត ក្រោយ​ពេល​នាង​ឃ្មឹ​ប​ចូល​ក្រុម​ព្រោះ​អាច​ថា គ្រប់​អស់ហើយ​សម្រាប់​អ្នកមាន​ទេព​កោសល្យ​ល្អ​របៀប​លេង​កំប្លែង​របស់​ក្រុម​លោក​។  យ៉ាងណាមិញ នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប ធ្លាប់​តាំងចិត្ត​ក្រោយ​ប្រកាស​ចង់​សម្តែង​វិញ​ថា នាង​ពិតជា​ចង់​សម្តែង​កំប្លែង ជាមួយ​ក្រុម​នាយ​កុយ និង​ជាមួយ​នាយ​ហុងដា ដោយ​នាង​អះអាង​ថា មិន​គិត​អ្វី​ក្រៅពី​សុំ​ជានា​ជា​បងប្អូន​មិត្តភាព​មិន​ចង់​ក្លាយជា​អ្វី​ក្រៅពី​សាង​សន្តិភាព​ជាមួយ​គ្នា​ឡើយ ។

មហាជន​បាន​សម្តែងការ​អបអរសាទរ ខណៈ​ដែល​ដឹង​ថា ក្រុម​ពូ​កុយ​បាន​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ ពិសេស​នាយ​ហុងដា និង​ឃ្មឹ​ប​និង​រំពៃ​ថា​កាន់តែ​រួម​គ្នា​ផ្តល់​សំណើច​ចែក​ជូន​អ្នកគាំទ្រ​ជា​បន្ត​ទៀត ។