ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Perth ចេញ​មុខ​មក​ឆ្លើយ​តប ក្រោយ​មាន​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​លើ​រឿង​មួយ

1 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកគាំទ្រ​របស់​តារាចម្រៀង​រ៉េ​ប​កូរ៉េ​ដ៏​ល្បីល្បាញ​ក្រុម​ចម្រៀង K-pop របស់ JYP Entertainment នោះ​គឺ Got7 លោក Jackson ហាក់​មានការ​មិន​សប្បាយចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយនៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ក្លាយជា​

ប្រទេស​ថៃ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកគាំទ្រ​របស់​តារាចម្រៀង​រ៉េ​ប​កូរ៉េ​ដ៏​ល្បីល្បាញ​ក្រុម​ចម្រៀង K-pop របស់ JYP Entertainment នោះ​គឺ Got7 លោក Jackson ហាក់​មានការ​មិន​សប្បាយចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយនៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ក្លាយជា​រឿង​ដ៏​កក្រើក​ក្នុង​ពិភព​អន​ឡាញ​តែ​ម្ដង នៅ​ក្នុង​ករណី​នៃ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ប្រុស​ស្រស់​សង្ហា​លោក JACKSON WANG MAGIC MAN WORLD TOUR 2022 របស់​សិល្បករ​ដ៏​ក្តៅ​គគុក Jackson Wang​។

ឆាក​សម្តែង​ដោយ​ត្រូវ​បាន​គេ​យក​តារា​ស្រី​ថៃ​វ័យក្មេង​មួយ​រូប​នោះ គឺ​កញ្ញា Perth Wirinsara ដែល​ជា​អ្នកមាន​សំណាង​ត្រូវ​បាន​ជ្រើសរើស​។ ប៉ុន្តែ​វា​បាន​ក្លាយជា​បញ្ហា​ទៅ​វិញ នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ហាក់​នាំ​គ្នា​ឆ្ងល់​យ៉ាង​ព្រោងព្រាត​ថា «​តើ​តួ​ស្រី​រូប​នេះ ត្រូវ​បាន​គេ​បិទ​ឬ​អត់?​» «​តើ​នាង​ជា​អ្នក​ណា​ម៉េច​​ក៏​ហ៊ាន​ម្ល៉េះ?​» «​គេ​បាន​ជ្រើសរើស​អោយ​នាង​សម្ដែង​នៅ​លើ​ឆាក​តើ​មែន​ទេ?» ហើយ​រហូត​ដល់​មានការ​រិះគន់​យ៉ាង​ខ្លាំង​ទាំង​នៅ​ប្រទេស​ថៃ ចិន ជា​ពិសេស​នៅ​កូរ៉េ​តែ​ម្ដង មិន​ត្រឹមតែ​ប៉ុណ្ណោះ​នឹង​មាន​និន្នាការ​នៅ​លើ​បណ្ដាញ​សង្គម Twitter ជា​ហូរហែ​។

បន្ទាប់​ពី​បានឃើញ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ និង​មានការ​វែកញែក​ពី​មួយ​ទៅ​មួយ​មិន​ឈប់ គេង​មិន​លក់​បក់​មិន​ល្ហើយ ស្រាប់តែ​តារា​ស្រី​កញ្ញា Perth Werinsara ក៏​បាន​ចេញ​មុខ​បកស្រាយ​យ៉ាង​ច្បាស់​ៗ​កុំអោយ​ពុក​ម៉ែ​បងប្អូន​មានការ​ខឹងសម្បា​តទៅ​ទៀត​តាម​រយៈ Twitter យ៉ាង​ដូច្នេះ​ថា « Jack គាត់​គឺជា​សិល្បករ​មួយ​រូប​លំដាប់​ពិភពលោក សម្រាប់​ខ្ញុំ​ផ្ទាល់​គ្រាន់តែ​ជា​អ្នកគាំទ្រ​ធម្មតា​ៗ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្រលាញ់​ចូល​ចិត្ត និង​កោតសរសើរ​ចំពោះ Jack ដូច​មនុស្ស​ជា​ច្រើន​តែងតែ​គាំទ្រ​គាត់​អ​ញ្ជឹ​ង​។ ហើយ​ខ្ញុំ​តែងតែ​ត្រៀមខ្លួន​រួច​ជាស​ម្រេច​សម្រាប់​ការ​គាំទ្រ​ទៅ​កាន់ Jack ដែល​គេ​ត្រូវ​បាន​ជ្រើស​រើស​ខ្ញុំ​នៅ​ថ្ងៃ​នោះ វា​ជា​រឿង​មួយ​ក៏​ធ្វើ​អោយ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែរ ប៉ុន្តែ​មួយវិញទៀត ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​ណាស់ ដើម្បី​នៅ​ជិត​សិល្បករ​ដែល​ខ្ញុំ​ចូល​ចិត្ត ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏​ដោយ ក៏​នាង​ខ្ញុំ​មិន​ស្ដាយក្រោយ​នោះ​ដែរ អោយ​តែ​បាន​នៅ​ក្បែរ​អាយ​ដល​ដែល​ខ្លួន​ស្រលាញ់​គាំទ្រ​»​។

យ៉ាងណាមិញ ចំពោះ​រឿង​ខាងលើ​នេះ​ផង​ដែរ តារា​ស្រី​ថៃ​វ័យក្មេង Perth រូប​នេះ ចង់​ស្រាយ​បំភ្លឺ​ជាមួយ​អ្នក​រាល់គ្នា មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់​ថា «​ព្រឹត្តិការណ៍​ទាំងអស់​នៅ​ថ្ងៃនេះ​ដែល​បាន​កើតឡើង ខ្ញុំ​មិន​បាន​ចាក់សោ​ឯកសិទ្ធិ​នេះ​សម្រាប់ Perth ទេ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​មើល Perth គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ក្នុង​ឧស្សាហកម្ម ហើយ​ធ្វើ​ដូច​អ្នកគាំទ្រ​ដែល​ស្រលាញ់​សិល្បករ​របស់​យើង​ដូច​អ្នក​ផ្សេង​ទៀត ដូច្នេះ​ហើយ Perth ត្រូវ​តែ​សុំ​ទោស​អ្នកគាំទ្រ Jack នៅ​គ្រប់​ទីកន្លែង​។ មនុស្ស​ដែល​បណ្តាល​ឱ្យ​មាន​ការ​យល់​ច្រឡំ ទោះជា​យ៉ាងណា Perth នឹង​គាំទ្រ​បងប្រុស Jack ដូច​ជា​បងប្អូន​អ្នកគាំទ្រ​ទាំងអស់»​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​កន្លង​ទៅ តារាចម្រៀង​ប្រុស Jackson Wang បាន​ចាប់ផ្តើម​ការ​សម្តែង​ទោល​​ដំបូង​របស់​លោក​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​ដួង បាន​ទៅ​ចូលរួម​មើល Jackson ជាមួយនឹង​កម្មវិធី Jackson Wang Magic Man world tour 2022 BANGKOK ដែល​បង្ហាញ​ដោយ BRAND’S បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ Impact Arena ទី​ក្រុង Muang Thong Thani ដោយ​មាន​អ្នកគាំទ្រ​ទស្សនា​ជាង 14,000 នាក់ អម​ដោយ​ការ​សម្តែង​នៅ​ថ្ងៃ​ទី​២៦ និង​ទី​២៧ ខែវិច្ឆិកា ដែល​សំបុត្រ​បាន​លក់​អស់យ៉ាង​ឆាប់រហ័ស​សម្រាប់​កម្មវិធី​ទាំង​៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ