ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​កម្មករ​ម្នាក់​សម្លា.ប់​មេការ​ក្នុង​អង្រឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ដែល​ជា​កម្មករ ហើយ​បាន​សម្លា.ប់​មេការ​នៅ​ក្នុង​អង្រឹង ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​ឃាតក.ម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ដែល​ជា​កម្មករ ហើយ​បាន​សម្លាប់​មេការ​នៅ​ក្នុង​អង្រឹង ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា លោក ម៉ុង មុន្នី​សោភា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៧ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​មួយ​នេះ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ពាក់​ពន្ធ​កម្មករ​វាយ​សម្លាប់​មេការ​ក្នុង​អង្រឹង ។ បទល្មើស​មាន​ចែង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៧ នៅ​ការដ្ឋាន​សាងសង់​ផ្ទះល្វែង ផ្លូវ​បេតុង ភូមិ​សំបួរ​សង្កាត់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ឈ្មោះ ឈិ​ត បូ​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ ឃុំ​សឹ​ង្ហ ស្រុក​សំរោង ខេត្តតាកែវ ។ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​វាយ​មេជាង​ចំនួន ៣​ដំបង បណ្តាល​ឲ្យ​ស្លាប់​ពិតមែន ។ ជន​រង​គ្រោះ​ឈ្មោះ គា ហ៊​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ មេជាង​សំណង់​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ខាងលើ (​ស្លាប់​) ភាគី​ដើមបណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនជាប់ចោទ​លើ​ទឹកប្រាក់​ចំនួន ៣០០០​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​សវនាការ តំណាង​អយ្យកា​រលោក ស៊ិ​ន វី​រៈ ព្រះរាជអាជ្ញា​រង បាន​ធ្វើ​សេចក្តីសន្និដ្ឋាន និង​នៅ​តែ​រក្សា​ការ​ចោទប្រកាន់​ជនជាប់ចោទ ពិតជា​មាន​ចេតនា​ក្នុង​អំពើ​ឃាតកម្ម ហើយ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​តាម​ច្បាប់​កំណត់ ។

យោង​លើ​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បាន​បញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ រឿង​ជំពាក់​ប្រាក់​ចំនួន​៤០០០០​រៀល និង​ធ្លាប់​ទាត់​ជនសង្ស័យ​១​ជើង នៅ​ពេល​ជនសង្ស័យ​ទារប្រាក់​នោះ​វិញ ។ លុះដល់​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​វាយ​ជន​រង​គ្រោះ ដែល​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោម​ដើមឈើ បណ្តាល​ឲ្យ​ស្លាប់​រួច​គេចខ្លួន​ទៅ​ខេត្តតាកែវ ហើយ​ព្រឹក​ឡើង​ក៏​ត្រលប់​មក​ការដ្ឋាន​សំណង់​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពេល​ចប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ បាន​សម្រេច​លើក​ពេល ប្រកាស​សាលក្រម​លើ​សំណុំ​រៀង​នេះ​ទៅ​ថ្ងៃ​ទី​១៩ ខែឧសភា ខាង​មុខ​នេះ ៕