ថៃ​ប្ដេជ្ញា​អភិវឌ្ឍន៍​វិស័យ​ភាពយន្ដ​ឱ្យ​ធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍


ប្រទេស​ថៃ ៖ ទស្សនៈ​ចំពោះ​វិស័យ​ភាពយន្ត និង​អាជីវកម្ម​កម្សាន្ត​របស់​ថៃ​បន្ត​មាន​ភាព​វិជ្ជមាន ដោយ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​នេះ​សន្យា​ថា នឹង​ជួយ​បង្កើត​ការ​ចាប់​ដៃគូ​សហការ​អាជីវកម្ម​បន្ថែម និង​លើកតម្កើង​ការ​សហការ​ផ្នែក​ផលិតភាព​យន្ត និង​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​បរទេស​ក្នុងឆ្នាំនេះ ។

លោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា ក្រសួង​ក៏​កំពុង​តែ​សហការ​យ៉ាង​ជិតដិត​ជាមួយ​ភ្នាក់ងារ​រដ្ឋ និង​ឯកជន​ដែល​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ថៃ​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម និង​បច្ចេកទេស​កាត់ត​សម្រាប់​វិស័យ​ភាពយន្ត​ក្នុង​អាស៊ី​អាគ្នេយ៍ ។

ក្រសួង​នេះ​ប្តេជ្ញា​ថា នឹង​ចូលរួម​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ភាពយន្ត ពង្រីក​ទីផ្សារ​នាំ​ចេញ​ភាពយន្ត​ថៃ និង​លើកតម្កើង​ការ​អភិវឌ្ឍ​សាច់​រឿង​ឲ្យ​មាន​ភាព​ច្នៃប្រឌិត​បន្ថែម ទ្រព្យសម្បត្តិ​បញ្ញា និង​យីហោ​ភាពយន្ត​ថៃ​ជាដើម ។

លោកស្រី​ថ្លែង​ថា ៖ « វិស័យ​ភាពយន្ត​បាន​រក​ប្រាក់​ចំណូល​ច្រើន​ជាង​៣០​ប៊ី​លាន​បាត​ទៅ​ទៀត​ក្នុង​១​ឆ្នាំ ។ ពេល​វា​លូតលាស់ វិស័យ​ផ្សេង​ៗ​ដែល​ទាក់ទិន​ដូច​ជា សេវាកម្ម​ស្ទូ​ឌី​យោ និង​ឧបករណ៍​ថត សេវាកម្ម​ជួល​រថយន្ត អ្នក​សម្តែង សេវាកម្ម​ថត​ទីតាំង បច្ចេកទេស​កាត់ត រោងកុន និង​អាហារ ក៏​នឹង​លូតលាស់​តាម​ដែរ​» ។

យោង​តាម​លោកស្រី វិស័យ​ភាពយន្ត​ថៃ​ត្រូវ​បាន​គិត​ថា នឹង​មើលឃើញ​ការ​លូតលាស់​យ៉ាង​សកម្ម​ក្នុងឆ្នាំនេះ ដោយ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​អនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​សម្រាប់​ការ​ថត​ភាពយន្ត​បរទេស ដែល​នឹង​មាន​ប្រសិទ្ធភាព​ក្នុងឆ្នាំនេះ ។

នាយកដ្ឋាន​ទេសចរណ៍​ថៃ​ព្យាករ​ថា ការ​អនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​សម្រាប់​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​ក្នុង​ប្រទេស​ថៃ និង​ជំរុញ​ដល់​ប្រាក់​ចំណូល​ជា​លំដាប់ ។

នាយកដ្ឋាន​អះអាង​ថា ការ​អនុគ្រោះ​នេះ​នឹង​ជំរុញ​ប្រាក់​ចំណូល​ពី​ការ​ប្រើប្រាស់​ប្រទេស​ថៃ ជា​កន្លែង​ថត​ភាពយន្ត ឯកសារ​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍ ពី​២​ប៊ី​លាន​បាត​ក្នុង​មួយ​ឆ្នាំ ដល់​៥​ប៊ី​លាន​បាត​ក្នុង​មួយ​ឆ្នាំ នា​ឆ្នាំ​២០១៨ ។

ក្រសួងទេសចរណ៍ និង​កីឡា​ថៃ​និយាយ​ថា ការ​បង្ហាញ​ប្រទេស​ថៃ ជាទី​តាំង​សម្រាប់​ភាពយន្ត​ខ្នាត​ធំ គួរតែ​ជួយ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ ។

ក្រសួង​នេះ​និយាយ​ថា ប្រទេស​ថៃ​មាន​សក្តានុពល​ជាទី​តាំង​ដ៏​ល្អ​សម្រាប់​ការ​ថត​ភាពយន្ត ព្រោះ​មាន​កន្លែង​ផលិតភាព​យន្ត និង​អ្នក​សម្តែង​មាន​បច្ចេកទេស​ខ្ពស់ ៕

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ