ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎ ! សូ​ម្បី​លោកយាយ​អនាម័យ​ក៏​មិន​លើកលែង​ដែរ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​លោកយាយ​អនាម័យ​ម្នាក់​ដែល​គាត់​ជិះ​ទៅ​រក​ទិញ​បន្លែ​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន ប៉ុន្តែ​ប៉ះ​ចំ​ថ្ងៃ​ស៊យ​យីអ៊ុន​ធ្លាក់​ចុះ​ពេល​កាច់​បាន​សម្រេច​ហើយ​បំរុង​ជិះ​រត់គេច​ខ្លួន ត្រូវ​បាន​លោកយាយ​អនាម័យ​នោះ​ប្រទះ​ឃើញ​ទាន់​ក៏​បាន​សួរ​ថា «​យក​ម៉ូតូ​ខ្ញុំ​ទៅ​ណា?​» និង​ស្រែ​កថា «​ចោរ​ៗ យ៉ាង​កងរំពង​» ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខាងលើ​ភ័យ និង​ព្យាយាម​រត់គេច​ខ្លួន ។ ប៉ុន្តែ​មិន​អាច​រត់​រួច​ឡើយ គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​នោះ​ដេញចាប់​បាន​រួច​ហើយ​វាយ​ទាត់​ធាក់​ទ្រោម​ខ្លួន​ដើម្បី​បញ្ចេញ​កំហឹង ព្រោះ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​មាន​អ្នកខ្លះ​ធ្លាប់​បាត់​ម៉ូតូ​ដែរ​ក្នុង​ពេល​កន្លង​មក​ពេល​នោះ​បើ​កុំ​តែ​បាន​ក្រុម​សន្តិសុខ​ផ្សារ​ជួយ​ទាន់​ប្រហែល​ជន​នោះ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​រហូត​ដល់​ស្លាប់​ផង​ក៏​មិនដឹង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ថោ​ង ភក្ដី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ នៅ​ជាប់​ខ្លួន​ជន​នោះ​មានកូន​សោរ​ម៉ូតូ​, កាបូបដៃ​១, សំបុត្រ​ផ្ញើ​ម៉ូតូ​មួយ​ចំនួន​, ឧ​បករ​ណ៏​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​១​កំ​ប្លេ​រ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ទឹកប៊ិច​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-6287 ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ផាត រឹម អាយុ​៦០​ឆ្នាំ ជា​កម្មករ​ផ្នែក​អនាម័យ នៅ​សាល​រៀន​មួយ​កន្លែង ។ 

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពេល​ចាប់ខ្លួន​មុន​ដំបូង​ប្រជាពលរដ្ឋ​មិន​បាន​វាយដំ​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ឆែក​ឃើញ​មាន​ឧ​បករ​ណ៏​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ និង​សម្ភារ​ផ្សេង​ៗ​ទៀត​នៅ​ជាប់​ខ្លួន​ជន​នោះ​ទើប​ដឹង​ថា ជា​ចោរ​ពិតប្រាកដ និង​បាន​នាំ​គ្នា​វាយ​ទាត់​ធាក់​ម្នាក់​មួយ​ដៃ​មួយ​ជើង​បញ្ចេញ​កំហឹង​បណ្ដាល​ឲ្យ​ជន​នោះ​ទ្រោម​ខ្លួន ។ ខណៈនោះ​កុំ​តែ​ក្រុម​សន្តិសុខ​ផ្សារ​នាំ​គ្នា​ជួយ​ទាន់​ប្រហែល​ជា​ជន​នោះ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​រហូត​ដល់​ស្លាប់ បន្ទាប់​មក​ខាង​សន្តិសុខ​ផ្សារ​ខាងលើ​បាន​ហៅ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទៅ​យក​ជន​នោះ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕