ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គាំទ្រ​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្លាក់​​ចុះ ​ក្រោយ​រដ្ឋមន្ត្រី​ជា​ច្រើន​លាលែង​ពី​តំណែង

1 ឆ្នាំ មុន

​ជប៉ុន ៖ ការ​គាំទ្រ​​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​

​ជប៉ុន ៖ ការ​គាំទ្រ​​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី ២៧ វិ​ច្ឆិកា​ ម្សិលមិញ​នេះ ខណៈ​ការ​លាលែង​ជា​បន្តបន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​របស់​លោក​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​របស់​បក្ស​កាន់​អំណាច​ជាមួយនឹង​ក្រុម​សាសនា​ដ៏​ចម្រូងចម្រាស់​។

ការ​គាំទ្រ​ចំពោះ​គណៈរដ្ឋមន្ត្រី​របស់​លោក Fumio Kishida បាន​ធ្លាក់​ចុះ​ពី ៣៧,៦​ភាគរយ​មក​ត្រឹម ៣៣,១​ភាគរយ​សម្រាប់​រយៈពេល ១​ខែ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​កាសែត Kyodo News ដែល​ជា​ការ​គាំទ្រ​ទាប​ខ្លាំង​ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​កាលពី​ខែតុលា ឆ្នាំ ២០២១​។

ការ​គាំទ្រ​របស់​លោក​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​មានការ​ធ្វើឃា.ត​លើ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shino Abe កាលពី​កក្កដា​កន្លង​ទៅ​នេះ និង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ និង​យូរអង្វែង​រវាង​អ្នកនយោបាយ​គណបក្ស​សេរីនិយម និង​ព្រះ​វិហារ Unification Church​។

ការ​ស្ទង់​មតិ​របស់ Kyodo បាន​រក​ឃើញ​ថា អ្នកឆ្លើយ​សំណួរ​ចំនួន ៦២,៤​ភាគរយ​មិន​យល់ព្រម​ចំពោះ​របៀប​ដែល​លោក Fumio Kishida ដោះស្រាយ​បញ្ហា​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ស្ថា​រ​សេដ្ឋកិច្ច Daishiro Yamagiwa រដ្ឋមន្ត្រីក្រសួង​យុ​ត្ថិ​ធម៌ Yasuhiro Hanashi និង​រដ្ឋមន្ត្រី​កិច្ចការ​ផ្ទៃក្នុង Minoru Terada​។

សម្រាប់​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ជាតិ​ជប៉ុន អ្នកចូលរួម​ស្ទង់​មតិ​ចំនួន ៦០,៨​ភាគរយ​បាន​និយាយ​ថា ពួក​គេ​គាំទ្រ​ប្រទេស​សម្រាប់​ការ​ទទួល​បាន​សមត្ថភាព​វា​.​យ​ប្រហារ​តប​វិញ ដើម្បី​ជំរុញ​ការ​ទប់ស្កាត់ ខណៈ ៣៥​ភាគរយ​ប្រឆាំង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ