ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកមែន! គេ​លួច​អីវ៉ាន់ តែ​គាត់​លួច​លីអូ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ជប៉ុន​បាន​ចាប់ខ្លួន​ចោរ​ម្នាក់​នៅផ្ទះ​មួយ ហើយ​ពេល​ឆែកឆេរ​រក​វត្ថុ​តាង​ជួបនឹង​រឿង​នឹក​ស្មាន​មិន​ដល់​មួយ គឺ​គេ​ចូល​ចិត្ត​លួច​ខោ​ក្នុង​និង​អាវទ្រនាប់​ស្ត្រី ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប៉ូលិស​ជប៉ុន​នៅ​ខេត្ត​អាយ​ជី បាន​ចាប់ខ្លួន​លោក​ Shiken Taniguchi អាយុ​៥០​ឆ្នាំ ជា​ជនសង្ស័យ​គាស់​បង្អួច​ចូល​លួច​ប្រាក់​ចំនួន ២០.០០០​យ៉េន ឬ​ប្រហែល​២០០​ដុល្លារ នៅ​ក្នុង​អគារ​មួយ​ក្នុង​តំបន់​Midori ។ ជន​នោះ​សារភាព​ថា កន្លង​មក​គេ​លួច​របស់របរ​អ្នកស្រុក​ប្រហែល​៥០​លើក ។

ជា​ពិសេស​លួច​ខោ​ក្នុង និង​អាវទ្រនាប់​ស្ត្រី​នៅ​តំបន់​Midori ចំនួន​៤០​លើក ចាប់តាំងពី​ខែមេសា ២០១៦​មក ។

ប៉ូលិស​ពិនិត្យ​មើល​ភស្តុ​តាង​នៅផ្ទះ​របស់​ជន​នោះ​ក្នុង​តំបន់​ណា​ហ្គោ​យ៉ា​ប្រទះ​ឃើញ​ខោ​ក្នុង​និង​អាវទ្រនាប់​ស្ត្រី​ចំនួន​៧០០ ៕