ប៉ែន ចំ​រ៉ុ​ង មិន​ចូលរួម​សម្ពោធ​រឿង​របស់​ខ្លួន​


រាជធានី​ភ្នំពេញ ៖ លោក​ប៉ែន ចំ​រ៉ុ​ង​បាន​បន្សល់​ស្នាដៃ​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​មួយ​នៅ​ផលិតកម្ម​មហាហង្ស​ដែល​ជា​របស់​ឪពុក​នាង​ភិន សុ​ដា​លី​ស អតីត​ភរិយា​លោក​។ លោក​ចំ​រ៉ុ​ង​មិន​បាន​ចូលរួម​ទេ​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​រឿង «​អា​មោក​លក់​ម៉ាំ » ដែល​លោក​ចូលរួម​សម្តែង​នោះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ឧសភា ២០១៧ នៅ​រោង​ភាពយន្ត​មេ​ជើ​ស៊ី​ណើ​ផ្លិ​ច​បាយ​សាល​កាល​ក្នុង​ផ្សារ​ទំនើប​អីុ​អន​ម៉​ល​រាជធានី​ភ្នំពេញ ។

ខ្សែ​រឿង «​អា​មោក​លក់​ម៉ាំ​» ចូលរួម​សម្តែង​ដោយ​លោក​ប៉ែន ចំ​រ៉ុ​ង និង​កញ្ញា​ជី​ជី ព្រមទាំង​តារា​ជា​ច្រើន​ដួង​ទៀត ។

លោក​ប៉ែន ចំ​រ៉ុ​ង បាន​ផ្តាច់​ការ​ទាក់ទង​គ្នា​ជាមួយ​ផលិតកម្ម​មហាហង្ស​ដែល​មាន​លោក​អិុ​ន សុ​ភិន​ជា​ម្ចាស់​ជា​យូរ​មក​ហើយ​ក្រោយ​ផ្ទុះ​ជម្លោះ​រឿងរ៉ាវ​ផ្ទៃក្នុង​គ្រួសារ​មក ។

ក្នុង​ពិធី​សម្ពោធ​រឿង​ថ្មី​នោះ គេ​មិនឃើញ​ប៉ែន ចំ​រ៉ុ​ង ចូលរួម​ទេ ខណៈ​កញ្ញា​ជី​ជី​ជា​តួឯក​ក៏​បាត់​មុខ​ដែរ ។ ការ​អាក់ខាន​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ប្រហែលជា​មិន​ចង់​ជួប​មុខ​គ្នា​ជាមួយ​លោក​អិុ​ន សុ​ភិន អតីត​ជា​គូទំនាស់ ។ អ្នកចូលរួម​នៅ​ទីនោះ​កាត់​យល់​ថា មក​ពី​ពួក​គេ​មិន​អាច​ផ្សះផ្សា​គ្នា​បាន ស្រប​ពេល​រឿងរ៉ាវ​ស្ងប់ស្ងាត់​ទៅ​ហើយ ដូច្នេះ ម្នាក់​ៗ​មិន​ចង់​រំលឹក ហើយ​ដើរ​តាម​ផ្លូវ​ជីវិត​រៀងខ្លួន ។

ពូ​ព្រហ្ម​ដែល​រៀបចំ​កម្មវិធី​សម្ពោធ​នោះ​បញ្ជាក់​ថា «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ពាំនាំ​ខ្សែ​រឿង​មានគុណ​ភាព​របស់​ខ្មែរ​យើង គឺ​រឿង​«​អា​មោក​លក់​ម៉ាំ​»​ជា​រឿង​បែប​កំប្លែង​បញ្ចាំង​ជា​ផ្លូវការ​នៅ​រោងកុន​ខ្មែរ​យើង​ដើម្បី​បាន​អ្នក​ទស្សនា​រីករាយ​កម្សាន្ត ។ ផ្ទៃរឿង​មានការ​សើច​សប្បាយ​ដូច្នេះ​បងប្អូន មិត្ត​យុវវ័យ​អាច​មក​ទស្សនា​រសជាតិ​ថ្មី​របស់​មហាហង្ស​ដែល​ខិតខំ​កសាង​រឿង​ខ្មែរ​ពី​មួយ​ទៅ​មួយ បញ្ចាំង​នៅ​រោងកុន និង​រឿង​ភាគ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​បញ្ជាក់​ថា មហាហង្ស​កំពុង​មាន​ទីផ្សារ​ភាពយន្ត​ល្អ​នៅ​កម្ពុជា​យើង​» ។

តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​អា​មោក​លក់​ម៉ាំ​» មាន​លោក​ប៉ែន ចំ​រ៉ុ​ង​, កញ្ញា​ជី​ជី​, កញ្ញា​ដួង ម៉ា​និ​ច​, លោក​សុវណ្ណ គិរី​, លោក​ហម ឈ​រ៉ា​, លោក​ជា សំណាង​, លោក​លឹ​ម រ​ដ្ឋា និង​លោក​ដែន សក្ក​ដា ជាដើម ៕

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ