ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រលប់​មក​ពី​ដើរ​លេង​ផ្សារ​អ៊ី​អន ត្រូវ​បាន​លោក​ចោរឆក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​បី​នាក់​ម្តាយកូន​ជិះ​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង ទើបតែ​មក​ពី​ដើរ​លេង​នៅ​ផ្សារ​អ៊ី​អន ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​ពីក្រោយ ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ តែ​មិន​បាន​សម្រេច​បណ្តាល​អោយ​កូន​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួស ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៨២ ខាងកើត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ទី​១​ដែល​ជា​ម្ចាស់​កាបូប​មានឈ្មោះ តាំង អៀង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​មេផ្ទះ ស្នាក់​នៅផ្ទះ​៧១ ផ្លូវ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បើ​តាម​សម្តី​ពី​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​រួម​ដំណើរ​ជាមួយ​កូនស្រី អាយុ​១៥​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​ស្កុប​ភី ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១BD-៥៧៩៤ និង​កូនប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​អង្គុយ​នៅ​កណ្តាល ចំណែកឯ​រូប​គាត់​អង្គុយ​ពីក្រោយ​បាន​ដោះ​កាបូបស្ពាយ​ទៅ​ដាក់​ក្ដោប​ពី​ខាង​មុខ ខណៈ​ពេល​ពួក​គាត់​ទើបតែ​ចេញ​មក​ពី​ដើរ​លេង​នៅ​ផ្សារ​អ៊ី​អន ហើយ​បំណង​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ហេង​លី ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ពីក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​តែ​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​រង​របួស​គ្រេចជើង​កូនស្រី​ម្នាក់ និង​កូនប្រុស​ដែល​អង្គុយ​កណ្តាលរ​ងរ​បួស​បែក​មុខ​បែក​មាត់ ចំណែកឯ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក សុខ​លាប មេត្រី ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ជិះ​យក​ត្រលប់​ទៅ​ផ្ទះ​វិញ ៕