ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​ផឹកទឹក​បរិសុទ្ធ​ធ្លាក់​ពីលើ​កៅអី​ស្លា.ប់

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​បុរស​បរទេស​ម្នាក់ បាន​ដួល​ធ្លាក់​ពីលើ​កៅអី​ស្លា.ប់ ខណៈ​កំពុង​អង្គុយ​ផឹកទឹក​បរិសុទ្ធ​នៅ​ក្នុង​ហាង​បារាំង​មួយ​ឈ្មោះ SARA ETHIOPIAN Restaurant and Coffe Shop ក្នុង​សង្កាត់​

 រាជធានីភ្នំពេញ​ ៖ ​បុរស​បរទេស​ម្នាក់ បាន​ដួល​ធ្លាក់​ពីលើ​កៅអី​ស្លាប់ ខណៈ​កំពុង​អង្គុយ​ផឹកទឹក​បរិសុទ្ធ​នៅ​ក្នុង​ហាង​បារាំង​មួយ​ឈ្មោះ SARA ETHIOPIAN Restaurant and Coffe Shop  ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៣ និង ៣០​នាទី​រសៀល ថ្ងៃ​ទី ១៨ ខែ ឧសភា​។

បុរស​បរទេស​រូប​នេះ​ឈ្មោះ Creagh Donal Eoin អាយុ​៣៥​ឆ្នាំ ជា​ជន​ន​ជាតិ​អៀរ​ឡង់  ។ នៅ​ពេល​ដួល​ធ្លាក់​ពីលើ​កៅអី ភ្លាម​ក៏​សន្លប់​បាត់ស្មារតី​តែ​ម្តង ហើយ​មាន​ជន​បរទេស​​ដែល​នៅ​ក្បែរ​នោះ​ជួយ​ធ្វើ​ចលនា​សង្គ្រោះ និង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​បម្រុង​យក​ទៅ​សង​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា បុរស​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។ 

ភ្លាម​ៗ សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យវិច័យ​បង្ហាញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង និង​ទំនងជា​មក​ពី​អួលទឹក​ផង​ដែរ និង​បាន​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​- សូ​វៀត ៕