ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដាក់​គោលដៅ​ត្រួតពិនិត្យ រក​ឃើញ​…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀ.ន​មួយ​កញ្ចប់​ធំរក្សា​ទុក​នៅ​នឹង​ខ្លួន ដែល​បាន​យក​ពី​ខេត្តកំពង់ធំ​ដើម្បី​ទៅ​ចែកចាយ​នៅ​ឯ​ខេត្ត​ប៉ៃលិន ខណៈ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​គោលដៅ​នៅ​តាម​ដងផ្លូវ ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​មួយ​កញ្ចប់​ធំរក្សា​ទុក​នៅ​នឹង​ខ្លួន ដែល​បាន​យក​ពី​ខេត្តកំពង់ធំ​ដើម្បី​ទៅ​ចែកចាយ​នៅ​ឯ​ខេត្ត​ប៉ៃលិន ខណៈ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​គោលដៅ​នៅ​តាម​ដងផ្លូវ ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត​ឲ្យ​ចុះ​តាម​គោលដៅ ដើម្បី​រឹត​បន្តឹង​សន្តិសុខ​ជូន​ពលរដ្ឋ ទើប​កម្លាំង​ចម្រុះ​សហ​ការណ៍​គ្នា​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​ដងផ្លូវ ដើម្បី​ធ្វើការ​បង្ក្រាប​ករណី​មួយ​ចំនួន ស្រាប់តែ​ប្រទះ​ឃើញ​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​មួយ​ករណី នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​សង្កាត់​ខាងលើ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ឌី រី​ដា ហៅ ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​គ​ន្ធា ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក (ICE) ចំនួន​មួយ​កញ្ចប់​ធំ ស្មើនឹង​១,០០០​ក្រាម​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ នឹង​ស្រាវជ្រាវ​រួច​មក ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ទៀត ស្ថិត​នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការខេត្ត​ឱ្យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕