ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ចំនួន​៦​នាក់ ទៅ​សាលាដំបូង​ខេត្ត

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នា​ពេល​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នា​ពេល​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ  ជាប់ចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ កម្រិត​ស្រាល​ខេត្ត​បើក​ការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។

លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​មានឈ្មោះ​១-​ឈ្មោះ ឈ​ន ភារ​ម្យ ហៅ​យ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ,២-​ឈ្មោះ វ៉ា​ន់  លី​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​,៣-​ឈ្មោះ កាំ​ង វិ​ឆៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ពីរ​នាក់​នេះ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​,៤-​ឈ្មោះ ជឹ​ម ភា​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​,៥-​ស៊ុ​ក សុខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ទី​៦-​ឈ្មោះ លឹ​ម សុខ​ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។​

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ មានឈ្មោះ ទៀត  វណ្ណ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​.1I-5886 ពី​ឈ្មោះ សុខ លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ដើម្បី​ទៅ​ទិញ​គ្រឿងក្លែម នៅ​មុខ​វិមាន​រៀម​។ ពេល​ទៅ​ដល់ទី​នោះ ក៏​ជួបនឹង​ឈ្មោះ ឈ​ន ភារ​ម្យ ហៅ​យ៉ា និង​បក្ខពួក​គេ​២​នាក់​ទៀត បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ ទៀត វណ្ណ​យ៉ា បន្ត​ថា​ទៅ​នោះ​មួយ​ភ្លែត ឈ​ន ភារ​ម្យ​ហៅ​យ៉ា​,​កាំ​ង វិ​ឆៃ​,​វ៉ា​ន់ លី​ហេង​បាន​នាំ​គ្នា​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ប៉ោយ​ប៉ែ​ត ពេល​ដល់​ពាក់​កណ្តាលផ្លូវ​ជិះ​ម៉ូតូ​ត្រលប់​មក​វិញ ពេល​នោះ​ឈ្មោះ កាំ​ង វិ​ឆៃ​,​វ៉ា​ន់ លី​ហេង បាន​ទៅ​ជួប​ឈ្មោះ ស៊ុ​ក សុខា នៅ​ប៉ោយ​ប៉ែ​ត​។

បន្ទាប់​មក​នាំ​គ្នា​យក​ម៉ូតូ​នោះ​ទៅ​ជួបនឹង​ឈ្មោះ លឹ​ម សុខ​ណា ជឹ​ម ភា​ង នៅ​ភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ដោយ​បញ្ចាំ​ក្នុង​តម្លៃ​១៥.០០០​បាត​(​មួយ​ម៉ឺន​ប្រាំ​ពាន់​បាត​)​។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ប្រធាន​ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា ឆ្លង​តាម​វិធានការ​ស៊ើបអង្កេត និង​មាន​វត្ថុ​តាង​គ្រប់គ្រាន់ ជនសង្ស័យ​ទាំង​៦​នាក់​នេះ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត និង ទទួលផល​ចោរកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕