រមណីយដ្ឋាន​វត្ត​ភ្នំ​មាន​បម្រើសេវា​កង់​មាន​លំនឹង សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជិះ​កម្សាន្ត


រាជធានី​ភ្នំពេញ ៖ ពិតជា​កម្រ​ឃើញ​មាន​ស្ថាបន​រដ្ឋ ដែល​រៀបចំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ប្រើ​មធ្យោបាយ​យានជំនិះ ជិះ​ទស្សនា​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា​ទេ គឺ​ធ្លាប់​ឃើញ​មាន​តែ​វិស័យ​ឯកជន ប៉ុន្តែ​សម្រាប់​ពេល​នេះ រាជធានី​ភ្នំពេញ មានការ​រៀបចំ​ឲ្យ​មាន​សេវា មធ្យោបាយ កង់​មាន​លំនឹង ឬ balance wheel ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ជិះ​កម្សាន្ត​ទស្សនា​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ​សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែរ ហើយ​ក៏​មិន​ធ្លាប់​មាន​ពី​មុន​មក​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា  ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កុម្ម​ង់​ទិញ កង់​មាន​លំនឹង​( balance wheel )​ដើម្បី​ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជិះ​កម្សាន្ត​ទស្សនា​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ​។

លោក​បន្ត​ថា កង់​មាន​លំនឹង ឬ balance wheel  ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍ ក្នុង​ពេល​នេះ មាន​ចំនួន​១០​គ្រឿង ដែល​ក្នុង​រយៈពេល​កន្លះ​ម៉ោង​មាន​តម្លៃ​២,៥​ដុល្លារ​សហរដ្ឋអាមេរិក ឬ​១​ម៉ឺន​រៀល ក្នុង​មួយ​គ្រឿង ហើយ​ប្រសិនបើ​មានការ​គាំទ្រ​ច្រើន រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ទិញ​បន្ថែម​ទៀត ឬ​ក៏​អាច​ដាក់​បម្រើ​ជូន ភ្ញៀវ​ទេសចរណ៍​នៅ​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ផង​ដែរ​។ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដាក់​បម្រើសេវា កង់​មាន​លំនឹង ឬ balance wheel នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ មាន​គោលដៅ​សំខាន់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ទស្សនា​កម្សាន្ត​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជា​ពិសេស​ទៅ​ទៀត​នោះ កម្លាំង​រក្សា​សន្តិសុខ​នៅ​ទីនោះ ក៏​អាច​ជិះ​បាន ព្រោះ​មាន​ភាព​ងាយស្រួល ដើម្បី​រក្សា​ស​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ទៀត​ផង​។

អ្នកនាំពាក្យ​ដដែល បាន​បញ្ជាក់​ថា balance wheel នេះ មាន​ន័យ​ថា កង់​មាន​លំនឹង ដែល​នាំ​ចូល​ពី​បរទេស មាន​កង់​តែ​ពីរ​ទេ តែ​វា​អាច​ទប់​លំនឹង​បាន ដែល​ដំណើរការ​ដោយ​ថាមពល​អា​គុយ មិន​ចាំបាច់​ចាក់​សាំង​នោះ​ទេ​។ ចំណែក​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​រមណីយដ្ឋាន​វត្ត​ភ្នំ បាន​អះអាង​ថា បច្ចុប្បន្ន​នេះ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ មាន​ភ្ញៀវ​ទេសចរណ៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ​៤០០​នាក់ ក្នុង​មួយ​ថ្ងៃ ដែល​បាន​ចូល​ទស្សនា និង​កម្សាន្ត ហើយ​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ ភាគច្រើន គឺ​ជនជាតិ​ចិន​តែ​ម្តង​៕

ទេសចរណ៍

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ