ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រីស្អាត​ទី២និងជាបវរកញ្ញាទៀត លោតសម្លា.ប់ខ្លួន​នៅសណ្ឋាគារ CA​&​SA​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​​ដឹង​​ថា មានការភ្ញាក់​​ផ្អើល​​មួយ​កើត​ឡើង​ជាលើកទី២ ស្ថិតនៅ​សណ្ឋាគារ «CA&SA» ក្រោយ​ស្រីស្អាត​ជា​បវរ​កញ្ញា​ប្រ៊ី​ស្តុ​ន​​ម្នាក់ ​ហើយក៏​​ជា​​​​នារី​ជន​រង​គ្រោះ​ទី​​២​​ផង​ដែរ បាន​​លោត​សម្លា.ប់​ខ្លួន​​ពីលើ​​សណ្ឋាគារ មាន​កម្ពស់​១២​ជាន់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​​ដឹង​​ថា មានការភ្ញាក់​​ផ្អើល​​មួយ​កើត​ឡើង​ជាលើកទី២ ស្ថិតនៅ​សណ្ឋាគារ «CA&SA» ក្រោយ​ស្រីស្អាត​ជា​បវរ​កញ្ញា​ប្រ៊ី​ស្តុ​ន​​ម្នាក់ ​ហើយក៏​​ជា​​​​នារី​ជន​រង​គ្រោះ​ទី​​២​​ផង​ដែរ បាន​​លោត​សម្លាប់​ខ្លួន​​ពីលើ​​សណ្ឋាគារ មាន​កម្ពស់​១២​ជាន់ បណ្តាល​​ឱ្យ​​រង​របួស​យ៉ាងធ្ងន់ធ្ងរ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា នេះ ស្ថិត​​នៅ​ក្រុង​កោះ​ពេជ្រ ក្នុង​​សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន ដោយ​ជំហា​ន​ដំបូង​ គេ​មិន​ទាន់​ដឹង​ពី​​មូលហេតុ​នោះ​​ទេ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ខាងលើ​ មាន​ឈ្មោះ​អាស់​ឌី ជូ​លី​ន អាយុ​១៧​ឆ្នាំ ជាបវរកញ្ញាប្រ៊ីតស្តុន ដោយ​ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុនោះ គេ​ឃើញ​នារី​រង​គ្រោះ ​បានឡើង​ទៅ​ស្នាក់​នៅ​ក្នុងសណ្ឋាគារនោះ ​​ជាមួយ​មិត្តភក្តិ​ម្នាក់​​ជា​​ភេទ​​ទី​៣ ។ ក្រោយមក ​គេ​ឃើញ​មិត្តភក្តិ​ជា​ជន​ទី​៣​នោះ​បាន​ចុះ​មក​ក្រោមវិញ ហៅ​​​ម៉ួតូ​​​កង់​ទី​៣​ជិះ​ទៅ​បាត់ ។ ក្រោយមកបន្តិច ស្រាប់តែ​នារី​រង​គ្រោះបាន​លោត​ចុះ​លើសណ្ឋាគារ​​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុងធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ក្នុង​អគារ​ខុន​ដូ​ខាងលើ​នោះ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ព្រឹកថ្ងៃ​ទី​១៣ ឧសភា កន្លងមក ស្ថិត​នៅ​​បន្ទប់​លេខ​៦០៣ ជាន់​ទី​៦​របស់​សណ្ឋាគារ CA&SA ស្ត្រី​វ័យក្មេង​ម្នាក់ ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ក្រោយពី​​លោត​សម្លាប់​ខ្លួន ​ព្រោះតែ​ខឹង​នឹង​សង្សា​របស់​ខ្លួន​មាន​ស្រី​ច្រើន ។ តូចចិត្ត​ខឹង​សង្សារ​មាន​ស្រី​ច្រើន លោត​សម្លាប់​ខ្លួន​ពីលើ​សណ្ឋាគារ​ជាន់​ទី​៦