ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពលរដ្ឋ​ស៊ី​ឈ្មួ​ល​ដឹក​ដី​លក់ បាន​ទៅ​ជីក​ទិញ​ដី​ដឹក​យក​មក​លក់​ឱ្យ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម ខណៈ​កំពុង​កាយ​ដី​ចេញពី​ឡាន ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១​គ្រាប់ រួច​យក​ទៅ​ឱ្យ​មន្ត្រី​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម ដើម្បី​រាយការណ៍​ទៅ​ឱ្យ​ខាង​អង្គភាព​ស៊ី​ម៉ាក មក​ទទួលយក​ទៅ​កម្ទេច​ចោល ។

ហេតុ​ការ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១​គ្រាប់​នោះ កើតឡើង​នៅ​វេលា​ម៉ោង​0៩​និង​៥៥ នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​បរិ​វេន​សង្កាត់​ស្ល​ក្រាម មុខ​ប៉ុស្តិ៍​នគរបាល ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ តាម​ប្រភព​ពី​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ទិញ​ដី​ចាក់​នៅ​មុខ​ប៉ុស្តិ៍ ដើម្បី​កុំឱ្យ​បែក​ភក់ នៅ​មុន​មាន​ភ្លៀង​ធ្លាប់ ទើប​លោក​ប្រធាន​ប៉ុស្តិ៍​បានឱ្យ​គេ​យក​ដី​១​រថយន្ត ក្នុង​តម្លៃ ១៧​ដុល្លា ខណៈ​ពេល​រថយន្ត​កំពុង​យក​មក​ចាក់ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១​គ្រាប់ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​រួច​មក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ជំនាញ​គ្រប់​គ្រង់​អាវុធ​ជាតិ​ផ្ទុះ បាន​ធ្វើការ​ប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ធុន​១០៥mm ចំនួន​១​គ្រាប់ ប្រភេទ​គ្រាប់​ផ្លោង ឱ្យទៅ​អង្គការ​ស៊ី​ម៉ាក ដើម្បី់​យក​ទៅ​កម្ទេច​ចោល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ៕