ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​ក្រោយ​ប្រទះ​ឃើញ​…(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បូ​រី​ជលសារ​ធ្វើការ​ឃាត់ខ្លួន​រួច​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ដើម្បី​ចាត់ការ​បន្ត

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បូ​រី​ជលសារ​ធ្វើការ​ឃាត់ខ្លួន​រួច​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​លើ​ជន​រង​គ្រោះ​ម្នាក់​រហូត​ដល់​ស្លាប់​នា​ពេល​កន្លង​ទៅ​លុះដល់​៤​ថ្ងែ​ក្រោយ​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប៉ូលិស​ទើប​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ ។ ហេតុ​ការ​ណ៏​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អង្គ​ក្រូច ឃុំ​បូ​រី​ជលសារ ខេត្តតាកែវ ។ 

លោក​វរ​សេនី​ត្រី ឃុ​ត ភិន អធិការ​នគរបាល​ស្រុក​បូ​រី​ជល​សារបាន​ប្រាប់​កោះសន្តិភាព​តាម​ទូ​ស័ព្ទ​ថា ជនសង្ស័យ​ដែល​បាន​ឃាត់​ខ្លួ​ល​នេះ​មានឈ្មោះ ឡុ​ង សុខ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ អ៊ិ​ន ខុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី​ឃុំ​ដូង​ខ្ពស់ ស្រុក​បូ​រី​ជលសារ បាន​ស្លាប់​រហូត​ហើម​ស្អុយ ។ លោក​អធិការ​នគរ​បាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ មាន​ពិធី​មង្គល​ការកូន​អ្នក​ភូមិ​ដោយ​មាន​ចាក់​ធុងបាស់​រាំ​លេង​យ៉ាង​សប្បាយ​ពេល​នោះ​ជនសង្ស័យ និង​​ជន​រង​គ្រោះ​បាន​ផឹង​ស្រវឹង​ដូច​គ្នា​តែ​ជន​រង​គ្រោះ​មាន​ច​រឹក​ក្អេងក្អាង​ឱ្យ​តែ​ផឹកស៊ី​ស្រវឹង​តែងតែ​ទៅ​រករឿង​ក្រុម​គ្រួសារ​ជនសង្ស័យ និង​បងប្អូន​នៅ​ក្នុងភូមិ​ជា​និច្ច រហូត​ដល់​ថ្នាក់​ដើរ​ដុត​ផ្ទះ​គេឯង​ថែម​ទៀត​ផង ដោយ​មិន​ក្លា​ច​នរណា​ទាំងអស់​លុះដល់​យប់​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ជន​រង​គ្រោះ​បាន​ទៅ​ជេ​បញ្ជោ​ក្រុម​គ្រួសារ​ជនសង្ស័យ​ដោយ​បំរុង​នឹង​ដុត​ផ្ទះ​របស់​ជនសង្ស័យ​ចោល​ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ទ្រាំ​លែង​បាន​ក៏​វាយ​ជន​រង​គ្រោះ​ដោយ​មិន​បានដឹង​ថា ជន​រង​គ្រោះ​នោះ​ស្លាប់​ទេ​នៅ​ពេល​ប៉ូលិស​ទៅ​ចាប់ខ្លួន​ទើប​ដឹង ។ 

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ខាងលើ​កំលាំង​របស់​លោក​បាន​ជិះ​ម៉ូតូ​ល្បាត​លុះ​ជិះ​មក​ដល់​ចំណុច​ខាងកើត​ស្ពាន​ចំលង​ឆ្កែ​នៅ​ភូមិ​ខាងលើ​នោះ​បាន​ជះក្លិន​ស្អុយ​ស្ទើ​ទ្រាំ​មិន​បាន​នៅ​​ក្នុង​ខ្ទម លុះ​ទៅ​ពិនិត្យ​ទើប​ដឹង​ថា​មាន​មនុស្ស​ស្លាប់​ហើយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កើតឡើង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ​ទៅ​លើ​ជន​​រង​គ្រោះ​ពិតប្រាកដ​មែន​តែ​គ្មាន​បំណង​វាយ​ឱ្យ​ស្លាប់​ទេ ព្រោះ​ជន​នេះ​ឱ្យ​តែ​ផឹក​ស្រវឹង​មក​រករឿង​មិន​ដែល​ខាន​ទេ​ហើយ​គាត់​ក៏​មិន​បានដឹង​ថា ស្លាប់​ដែរ​បើ​ដឹង​នោះរ​ត់បា​ត់ទៅ​ហើយ ។ នៅ​ពេល​​​​​​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​នីតិវិធី ៕