ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​ស៊ើបអង្កេត​លើ​លោក​ត្រាំ និង​រុ​ស្ស៊ី

6 ឆ្នាំ មុន

ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៧ ឧសភា បាន​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប ដើម្បី​ធានា​ដល់​ឯករាជ្យ​ភាព​នៃ​ការ​ស៊ើបអង្កេត​លើ​ការ​ឃុបឃិត​គ្នា​ជាយថាហេតុ​រវាង​បណ្តា​មនុស្ស​ជំនិត​របស់​លោក​

ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៧ ឧសភា បាន​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប ដើម្បី​ធានា​ដល់​ឯករាជ្យ​ភាព​នៃ​ការ​ស៊ើបអង្កេត​លើ​ការ​ឃុបឃិត​គ្នា​ជាយថាហេតុ​រវាង​បណ្តា​មនុស្ស​ជំនិត​របស់​លោក​ដូ​ណា​ល់ ត្រាំ និង​រុ​ស្ស៊ី ដែល​រឿង​នេះ​កាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាណត្តិ​ប្រធានាធិបតី​អា​មេ​រិ​ក ។

លោក ROD ROSENSTEIN ជន​លេខ​២​នៃ​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក ប្រកាស​ពី​ការ​តែងតាំង​លោក ROBERT MUELLER ជានា​យក FBI ពី​ឆ្នាំ​២០០០ ដល់​២០១៣ ក្រោម​ប្រធានាធិបតី លោក​ច​ច ដាប់​ប័ល​យូ ប៊ូ​ស បន្ទាប់​មក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ជា​រដ្ឋ​អាជ្ញា​ពិសេស​នេះ ។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក JEFF SESSIONS មនុស្ស​ជំនិត​របស់​លោក​ត្រាំ ធ្លាប់​ទទួល​ការ​ចោទប្រកាន់​កាលពី​ខែមីនា ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ។

ការ​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេស​នេះ​សំដៅ​ឱ្យ​ការ​ស្រាវជ្រាវ​នៅ​ដាច់​ពី​ការ​ស្រាវជ្រាវ​របស់​អំណាច​នយោបាយ ដោយ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ការ​ត្រួតពិនិត្យ​របស់​ក្រសួងយុត្តិធម៌​ដែល​ជា​អាណាព្យាបាល​របស់ FBI ។

ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ដែល​រិះគន់​ជា​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ថា លោក​ត្រូវ​បណ្តាសារ​ព័ត៌មាន​ព្រួត​វាយប្រហារ​លោក​នោះ​បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​សេចក្តី​ប្រកាស​មួយ​ថា ការ​ស៊ើបអង្កេត​ទាំងស្រុង​មួយ​នឹង​បញ្ជាក់​ដូច​អ្វី​ដែល​យើង​ដឹង​រួច​ហើយ​ថា គ្មាន​ការ​ឃុបឃិត​គ្នា​ណាមួយ​រវាង​ក្រុម​ឃោសនាបោះឆ្នោត​របស់ខ្ញុំ និង​ក្រុម​បរទេស​មួយ​ឡើយ ។ ខ្ញុំ​មានការ​អត់ធ្មត់ រង់ចាំ​រឿង​នេះ​ចេញ​ការ​សន្និដ្ឋាន​ដោយ​ឆាប់រហ័ស ៕