ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​តិច​អី ! Ochoa ប្រឈម​ការ​បាត់បង់​ឱកាស​ទទួល​កាដូ​ដេក Free ១​យប់​ពី​តារា​ម៉ូ​ដែល​សិ.ច​ស៊ី​

1 ឆ្នាំ មុន

ម៉ិក​ស៊ិក ៖ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun កញ្ញា Wanda Espinosa ដែល​ជាតា​រា​ម៉ូ​ដែល​សិ.ច​ស៊ី​របស់​

ម៉ិក​ស៊ិក ៖ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun កញ្ញា Wanda Espinosa ដែល​ជាតា​រា​ម៉ូ​ដែល​សិ.ច​ស៊ី​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​សន្យា​ថា នឹង​ផ្ដល់​ជា​កាដូ​ដេក​Free​មួយ​យប់​ដល់​អ្នកចាំទី​ជម្រើសជាតិ ម៉ិ​ក​ស៊ិ​ក Ochoa ប្រសិនបើ​អ្នកចាំទី​ចាស់វស្សា​រូប​នេះ​អាច​ជួយ​ជម្រើសជាតិ​របស់​ខ្លួន​ឲ្យ​ឈ្នះ​ពាន World Cup ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​កា​តា​។

ទោះបី​យ៉ាងណា ក្ដី​សង្ឃឹមថា​បាន​ដេក​«​ម៉ឹម​អេ​ង​»​មួយ​យប់​ជាមួយ​តារា​ម៉ូ​ដែល Wanda របស់
អ្នកចាំទី​ក្រុម​ម៉ិក​ស៊ិក​រូប​នេះ​ត្រូវ​រលាយ​ខ្សុល​តែ​មួយប៉ប្រិចភ្នែក បន្ទាប់​ពី​ក្រុម​របស់​គេ​កំពុង
ប្រឈម​នឹង​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ក្រោយ​ចាញ់​ក្រុម​អា​ហ្ស​ង់​ទី​ន ២-០ ក្នុង
ការ​ប្រកួត​លើក​ទី​២ កាលពី​រាត្រី​ថ្ងៃ​ទី​២៦ វិច្ឆិកា ខណៈ​ការ​ប្រកួត​បើក​ឆាក​បាន​ត្រឹម​ស្មើ​០-០
ជា​មួ​យ​ក្រុម​ប៉ូ​ឡូញ និង​មាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ផង​ដែរ​ថា ម៉ិ​ក​ស៊ិ​ក បាន​ខកខាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ តាំងពី​ឆ្នាំ​១៩៨៦ មក​​ម៉្លេះ​ ។ ដូច្នេះ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​ប្រទេស​របស់​ខ្លួន កញ្ញា Wanda Espinosa បាន​សួរ​ថា តើ​នាង​ត្រូវធ្វើ​បែប​ណា​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ក្រុម​ជម្រើសជាតិ ម៉ិ​ក​ស៊ិ​ក ? ជាចម្លើយ ក្នុង​នាមរូប​នាង​ជាតា​រា​ម៉ូ​ដែល​សិ.ចស៊ី​ នាង​គ្មាន​អ្វី​ត្រូវ​ផ្ដល់​ជូន​ក្រៅពី​ខ្លួនប្រាណ​ដល់
កីឡាករ​ដែល​ជា​វីរបុរស​របស់​ជាតិ​ឡើយ ។ បើនិយាយ​ពី Ochoa វិញ​គេ​ជា​វីរបុរស​របស់ ម៉ិ​កស៊ិ​ក ដែល​បាន​បង្ហាញខ្លួន​ចំនួន​ពីរ​លើក​រួច​មក​ហើយ​នៅ World Cup ពោល​កាលពី​ឆ្នាំ​២០១៤ និង ២០១៨ ។

កីឡាករ​វ័យ​៣៧​ឆ្នាំ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​នឹង​អតីត​អ្នកចាំទី​ជម្រើសជាតិ អង់គ្លេស Gordon Banks បន្ទាប់​ពី​ធ្វើ​បាន​ល្អ​មែនទែន ដោយ​ជួយ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ស្មើ​ក្រុម​ប្រេ​ស៊ី​ល ០-០ ក្នុង​ពានរង្វាន់ World Cup កាល​ឆ្នាំ​២០១៤ ហើយ​ក្នុង​ការ​ប្រកួត​នោះ​គេ​ក៏បាន​ឈ្នះ​ពាន​ក្នុង​នាម​ជា​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត​ថែម​ទៀត​ផង​។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ Ochoa បាន​សង្គ្រោះ​បាល់​ពិន័យ​១១ ម៉ែត្រ​ពី​ការ​ស៊ុត​របស់ Robert Lewandowski ដើម្បី​ជួយ​ជម្រើសជាតិ ម៉ិ​ក​ស៊ិ​ក យក​បាន​១​ពិន្ទុ ក្រោយ​បញ្ចប់​៩០​នាទី​ស្មើគ្នា​០-០ ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កា​តា សម្រាប់​ការ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល C ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ