ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​សោះ​មិន​ខំរៀន​ទេ បែរជា​ដាក់​អាវុធ​ក្នុង​កាបូប​ទៅជម្រះ​បញ្ជី​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​រៀន​ថ្នាក់​ទី​១២​ចំនួន​ពីរ​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ និង​បក្សពួក​ជា​ច្រើន​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ​ក្នុង​កាបូប ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​​កាលពី

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​រៀន​ថ្នាក់​ទី​១២​ចំនួន​ពីរ​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ និង​បក្សពួក​ជា​ច្រើន​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ​ក្នុង​កាបូប ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨ កែង​និង​ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

យុវ​សិស្ស​២​នាក់​ដែល​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ ផល បញ្ញា អាយុ​១៩​ឆ្នាំ សិស្ស​ថ្នាក់​ទី​១២ សាលា​វិទ្យាល័យ​ទួល​ទំពូង ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​២-​ឈ្មោះ ភាព ម៉េ​ង​គ្រុយ អាយុ​១៩​ឆ្នាំ សិស្ស​រៀន​ថ្នាក់់​ទី​១២ សាលា​វិទ្យាល័យ​ទួល​ទំពូង ស្នាក់​នៅផ្ទះ​លេខ​១៣៩២ ផ្លូវលំ ភូមិ​ចំរើន​ផល ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​១BD-៣០៥៩ និង​ដកហូត​បាន​កាំបិត​ប័​ុ​ង​តោ​មួយ​ដើម​, ដែក​ជ្រុង​មួយ​ដើម និង​ដុំ​ថ្ម​៣​ដុំ​ផង​ដែរ​។

មុន​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​បាន​ធ្វើការ​ល្បាត​នៅ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស ក៏​ប្រទះ​ឃើញ​ក្រុម​ក្មេង​សិស្ស​ជិត​២០​នាក់​ជិះ​ម៉ូតូ​៧​គ្រឿង​ឈប់​ពពាក់ពពូន​គ្នា​យ៉ាង​អនាធិបតេយ្យ​។ ពេល​ក្រុម​ក្មេង​សិស្សសាលា​ទាំងនេះ​បានឃើញ​សមត្ថកិច្ច​ភ្លាម​ក៏​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន​ពីរ​នាក់ និង​ម៉ូតូ​មួយ​គ្រឿង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ដែល​លាក់​ទុក​ក្នុង​កាបូបស្ពាយ ។

តាម​សម្ដី​យុវ​សិស្ស​ឈ្មោះ ផល បញ្ញា បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​លើ​គ្នា​ទៅ​កាន់​សាលា​វិទ្យាល័យ​បឹង​ត្របែក​នេះ​ដែរ គឺ​ក្នុង​បំណង​ទៅ​រក​ជួប​ស្រី​ស្នេហ៍​របស់​គេ​ម្នាក់​ឈ្មោះ លី​ដា អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១ ជា​ពិសេស​ជួប​មុខ​បុរស​ដែល​ញ៉ែ​សង្សារ​ខ្លួន ព្រោះ​ម្សិលមិញគេ​ឃើញ​សង្សារ​របស់​ខ្លួន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ជាមួយ​បុរស​នោះ ហើយ​សរសេរ​ថា «​យើង​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​» ទើប​ក្តៅចិត្ត​លើកគ្នា​មក ។ ក្រោយ​ឃាត់ខ្លួន​សិស្ស​ទាំង​ពីរ​នាក់ និង​ដកហូត​វត្ថុ​តាង​រួច​ហើយ ក៏​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​តាម​ច្បាប់ ។