ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ចុះ​ជួយ​រុះរើ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​រង​គ្រោះ​បាក់​ច្រាំង​ទន្លេ

1 ឆ្នាំ មុន
  • កំពង់ចាម

ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​កំពុង​តែ​បន្ត​ស្រក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ នៅ​ចំណុច​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​បាក់​ស្រុត​មក​កៀក​នឹង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​នគរបាល​ជា​ច្រើន​នាក់ បាន

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​កំពុង​តែ​បន្ត​ស្រក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ នៅ​ចំណុច​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​បាក់​ស្រុត​មក​កៀក​នឹង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​នគរបាល​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ចុះ​អន្តរាគមន៍​ជួយ​រុះរើ​លំនៅ​ឋាន​ពលរដ្ឋ​ទៅ​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ​។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា លោក​មេ​ភូមិ​ទួល​គរ បាន​រាយការណ៍​មក​រូប​លោក​ថា នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែវិច្ឆិកា នៅ​ចំណុច​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​ករណី​បាក់​ច្រាំង​ទន្លេ​ភាគ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ដែល​បាក់​ជម្រៅ​៦​ម៉ែត្រ និង​បណ្ដោយ​៤០​ម៉ែត្រ​។

លោក​មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​បន្ត​ថា គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ចំនួន​០៣​គ្រួសារ ដែល​មានឈ្មោះ​ដូច​ជា ៖ ១- ផ្ទះ​របស់​ឈ្មោះ រស់ រី ភេទ​ប្រុស​អាយុ​៧១​ឆ្នាំ មានផ្ទះ​ទំហំ​៦​ម៉ែត្រ​×៨​ម៉ែត្រ អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី មាន​សមាជិក​ចំនួន​៦​នាក់ អាយុ​១៨​ឆ្នាំ​ចំនួន​០៤​នាក់​។ ២- ផ្ទះ​របស់​ឈ្មោះ ញៀន យ​ន ភេទ​ប្រុស​អាយុ​៧៩​ឆ្នាំ មាន​ទំហំ​៦​ម៉ែត្រ​×៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី មាន​សមាជិក ០២​នាក់ អាយុ​១៨​ឆ្នាំ​ចំនួន​០២​នាក់​។ និង​៣- ឈ្មោះ ទិ​ត្យ ឈុ​ន​ឡាយ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ផ្ទះ​មាន​ទំហំ​៧​ម៉ែត្រ​×៩​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ឈើ មាន​សមាជិក ០២​នាក់ ស្រី​០១​នាក់ និង​អាយុ​១៨​ឆ្នាំ​ចំនួន​០២​នាក់​។

ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ជាម ចាន់​សោ​ភ័​ណ្ឌ អភិបាលខេត្ត បាន​ចាត់​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់ រួម​សហការ​ជាមួយនឹង​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចុះ​ជួយ​រុះរើ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ទាំង​៣​ខ្នង​ខាងលើ​នេះ ទៅ​កាន់​កន្លែង​សុវត្ថិភាព​។ ជាមួយ​គ្នា​នោះ កាកបាទក្រហម​ក៏​បាន​យក​អំណោយ​មក​ចែក​ជូន​ដល់​សមាជិក​ក្រុម​គ្រួសារ​ដែល​រង​គ្រោះ ដោយសារ​បាក់​ច្រាំង​ទន្លេ​ទាំង​៣​គ្រួសារ​នេះ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ កម្លាំង​នគរបាល​ជា​ច្រើន​នាក់​បន្ត​ជួយ​អន្តរាគមន៍​រុះរើ​លំនៅ​ឋាន​ដែល​រង​គ្រោះ​ដោយសារ​បាក់​ច្រាំង​ទន្លេ​។

សូម​បញ្ជាក់​ថា ទីតាំង​ដដែល​នេះ នា​ពេល​កន្លង​មក ធ្លាប់​រង​គ្រោះ​ពី​ការ​បាក់​ច្រាំង​ផង​ដែរ ហើយ​ត្រូវ​បាន​រូប​លោក​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ដឹក​គ្រឿងផ្ទះ​ទៅ​ដាក់​នៅ​កន្លែង​សុវត្ថិភាព​ឆ្ងាយ​ពី​ច្រាំង​ទន្លេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ