ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​បន្លំ​បោះ​ឆ្នោត​លើស​ពី​១​ដង​ត្រូវ​ពិន័យ​៥​ពាន់​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​ថា អ្នក​ដែល​បន្លំ​បោះ​ឆ្នោត​លើស​ពី​១​ដង​នឹង​ត្រូវ​ផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៥.០០០​ដុល្លារ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​ថា អ្នក​ដែល​បន្លំ​បោះ​ឆ្នោត​លើស​ពី​១​ដង​នឹង​ត្រូវ​ផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៥.០០០​ដុល្លារ​អា​មេ​រិ​ក ។ ការ​ថ្លែង​របស់​អ្នកនាំពាក្យ​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្តី​ពី​ការ​យក​ព័ត៌មាន​នៅ​ពេល​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​។ លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា តាម​គោលការណ៍​ការ​បោះ​ឆ្នោត​ត្រូវ​ផ្នែក​លើ​ពាក្យ​ថា ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ។ លោក​បាន​បញ្ជាក់​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ត្រូវ​កាន់ជើង​គណបក្ស​នយោបាយ​ណាមួយ​ទេ តែ​ចំពោះ​អ្នកកាសែត​វិញ​តាម​ទិដ្ឋភាព​ច្បាប់​មានការ​ដាក់ទោស​ប្រសិនបើ​មានការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​តួនាទី និង​កិត្តិយស​របស់​ខ្លួន​បាន​បាត់បង់​នៅ​ពេល​បំពេញការងារ​ជា​អ្នក​សារព័ត៌មាន ។ ពិន័យ​ជា​ប្រាក់​ពី​៥​លាន​ដល់​២០​លាន​រៀល ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​)​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ បាន​បើក​សិក្ខាសាលា​សម្រាប់​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​មុន​ការ​ឃោសនា​ចាប់ផ្តើម​នៅ​ថ្ងៃ​២០ ខែឧសភា ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៧ ។ សិក្ខាសាលា​រយៈពេល​មួយ​ថ្ងៃនេះ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ក្នុង​ទីក្រុង​ភ្នំពេញ ។ គ​.​ជ​.​ប បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ​សម្រាប់​​អ្នក​សារព័ត៌មាន​ស្តី​ពី​ការ ៖ ផ្សាយ​ព័ត៌មាន​ក្នុង​ដំណាក់កាល​ឃោសនាបោះឆ្នោត ។ ការ​ផ្សាយ​ព័ត៌មាន​១​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ។ ការ​ដោះស្រាយ​បណ្តឹង​ទាក់ទង​ការ​ឃោសនាបោះឆ្នោត និង​ការ​បោះ​ឆ្នោត ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​លើក​ឡើ្ង​ង​សិក្ខាសាលា​នេះ​មានការ​គាំទ្រ​ពី​អង្គការ​(Jica)​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ ។ សិក្ខាសាលា​នេះ​មាន​អ្នក​សារព័ត៌មាន​ប្រមាណ​៦០​នាក់​ចូលរួម ៕