ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​តំណាង​ចលនា​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​សន្និសីទ​សា​ព័ត៌មាន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​សន្និសីទ​សា​ព័ត៌មាន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នេះ ។ ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ធុ​យ វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​តំណាង​ចលនា​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ​នៅ​ប្រទេស​ដា​ណា​ម៉ាក ពោល​គឺជា​ក្រុម​ចលនា​សំ សេរី ។ 

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ សមត្ថកិច្ច​នាំ​ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ពី​ទីស្នាក់ការ​ឧត្តមស្នងការ​អន្តរ​សាសន៍​ដែល​ស្ថិត​នៅ​សង្កាត់​ព្រែក​​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ខណៈ​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន ហើយ​មនុស្ស​ដែល​បាន​នាំ​ខ្លួន​នោះ​មាន​ទី​១​ឈ្មោះ ឈុ​ន សាវ៉ា​ក់​ខេត្ត ភេទ​ប្រុស ប្រធាន​អង្គការ​ខេមរៈ​អ៊ី​ស្លា​ម និង​ជា​ប្រធាន​ឧត្តមស្នងការ​អន្តរ​សាសន៍ ទី​២-​ឈ្មោះ ធុ​យ វី ភេទ​ប្រុស តំណាង​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ​មក​ពី​ប្រទេស​ដា​ណា​ម៉ាក និង​ទី​៣-​ឈ្មោះ សុ ភា​លី​ន ភេទ​ប្រុស ជា​សមាជិក​រណៈសិរ្ស​រំដោះជាតិ​ខ្មែរ ៕