ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ ទទួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​បាន​ជាង​៤៨​ម៉ឺន​នាក់​ ខណៈ​លុ​​ប​ចេញពី​បញ្ជី​ជាង​២១​ម៉ឺន​នាក់

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖​ គិត​ចាប់ពី​ថ្ងៃ​ទី​ប្រកាស​ឲ្យ​ពលរដ្ឋ​ឈ្មោះ​ឆ្នោត​ឆ្នាំ​២០២២​មក​ដល់​ថ្ងៃ​ទី​២៦​ វិច្ឆិកា​ ឆ្នាំ​

​រាជធានី​ភ្នំពេញ​ ៖​ គិត​ចាប់ពី​ថ្ងៃ​ទី​ប្រកាស​ឲ្យ​ពលរដ្ឋ​ឈ្មោះ​ឆ្នោត​ឆ្នាំ​២០២២​មក​ដល់​ថ្ងៃ​ទី​២៦​ វិច្ឆិកា​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ (​គ.ជ​.ប​) ​បាន​ទទួល​ចុះ​ឈ្មោះ​ពលរដ្ឋ​បាន​ជាង​៤៨​ម៉ឺន​នាក់ និង​បាន​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ជាង​២១​ម៉ឺន​នាក់​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ជា​រៀបចំ​ការ​បោះ​ឆ្នោ ត​នៅ​ថ្ងៃ​ទី​២៧​វិច្ឆិកា​ស្តី​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ និង​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ឆ្នាំ​២០២២ សម្រាប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​ បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២២ សម្រាប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទូ​ទាំង​ប្រទេសមានប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន៧.៦៩០នាក់ អ្នក​ដែល​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោតមាន​ចំនួន៤.០៤៦នាក់ ។​

​អ្នក​ដែល​បាន​កែ​ត ម្រូ​វ​ទិន្នន័យ មាន​ចំនួន ១.០៩២ នាក់ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៣.១០០ នាក់​។​

​គ​.​ជ​.​ប​បាន​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទទួល​បានប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន៤៨៦.៦៤២នាក់​។ អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត មាន​ចំនួន ២១២.៦៥៩ នាក់ អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ៤៩.២៤១ នាក់ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ១៣៩.៦០៧ នាក់​។

​សូម​ជម្រាប​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ​២០២២ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ និង​ស្នើសុំ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ ប្រសិនបើ​កត់ត្រា​មិន​បាន​ត្រឹមត្រូវ ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ១៨​ឆ្នាំ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣. គឺ​អ្នក​ដែល​កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០០៥ ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក និង​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់ លំនៅ​ឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន គ្រប់​ៗ​គ្នា​៕​