ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​គង់តែ​រលាយ​ដដែល ចាំបាច់​ការពារ​ធ្វើ​អី​ទៀត?

6 ឆ្នាំ មុន

ខេត្ត​កំ​ពង​ស្ពឺ ៖ បើ​ទោះជា​មានការ​ហាមឃាត់ និង​បង្កើត​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាងណា​ក្តី ក៏​គេ​នៅ​តែ​ឃើញ​ក្រុម​ឈ្មួញ​បន្ត​ចូល​ទៅ​កា.ប់​ឈើ​ប្រណីត​ក្នុង​ព្រៃ​ការពារ​នៃ​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​

ខេត្ត​កំ​ពង​ស្ពឺ ៖ បើ​ទោះជា​មានការ​ហាមឃាត់ និង​បង្កើត​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាងណា​ក្តី ក៏​គេ​នៅ​តែ​ឃើញ​ក្រុម​ឈ្មួញ​បន្ត​ចូល​ទៅ​កាប់​ឈើ​ប្រណីត​ក្នុង​ព្រៃ​ការពារ​នៃ​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹក​តាម​គោ​យន្ត​មក​បន្ត​ដាក់​លើ​រថយន្ត ដើម្បី​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ធំ​ៗ​យ៉ាង​រំភើយ​។ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នេះ មិន​រំខាន​ដល់​អស់លោក​ដែល​ជា​មន្ត្រី​ឧ​ទ្យា​អនុ​រ័ក្ស​បន្តិច​ណា​ទាល់តែ​សោះ​។ មហាជន​សង្ស័យ​ថា អស់លោក​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​ធ្វើ​ពុត​ជា​ដេក​លក់​ហើយ​មើលទៅ បានជា​មិនដឹង​ឈ្មួញ​ដឹកឈើ​កាត់​កន្លែង​ស្នាក់​ការ​របស់​ខ្លួន​បែប​នេះ​។

ជា​រៀង​រាល់​យប់​គេ​តែង​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​មិន​ថា​តូច ឬ​ធំ​នោះ​ទេ គឺ​បាន​សំរុក​ដឹកឈើ​ប្រភេទ​ធ្នង់​តាម​គោ​យន្ត​ចេញពី​តំបន់​ឱ​រ៉ា​ល់​លើ​តំបន់​ស្រែ​កិន និង​ល្ងឹ​ម នៃ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ឆ្ពោះ​មក​អូរ​តោង និង​តាម​ភូមិ​ពោធិ​មាស និង​ស្រែ​ច្រាប ឃុំ​ត្រពាំង​ជោរ យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​កឋិន​។ បើ​ទោះជា​សំឡេង​គោ​យន្ត​លាន់លឺ​យ៉ាងណា​ក្តី ក៏​មិន​រំខាន​ដល់​អស់​លោក​ដែល​ជា​មន្ត្រី​បរិស្ថាន​ប្រចាំការ​ជាប់​ផ្លូវ​នៅ​តំបន់​នោះ​ឡើយ​។