ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​រក​កន្លែង​ឃើញ​… នាំ​គ្នា​មក​សម្ងំ !

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ទំនើង​២​នាក់​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​សេព​គ្រឿងញៀ.ន ពលរដ្ឋ នឹង​លោក​មេ​ភូមិ​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេ​ល​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​ក្នុងភូមិ​ចេ​ក្បូ​រ៍ ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ទំនើង​២​នាក់​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​សេព​គ្រឿងញៀន ពលរដ្ឋ នឹង​លោក​មេ​ភូមិ​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេ​ល​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​ក្នុងភូមិ​ចេ​ក្បូ​រ៍ ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ក្រុម​ក្មេង​ទំនើង​សម្ងំ​សេព​គ្រឿងញៀន​ដែល​ប៉ូ​លី​ស​ឃាត់ខ្លួន ឈ្មោះ សា រិ​ន​ង៉ា​ល ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នឹង​ម្នាក់​ទៀត​ឈ្មោះ ឌឿ​ម វុ​ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កសិករ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​គោល​ថ្មី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ លោក​មេ​ភូមិ​ចេ​ក្បូ​រ៍ នឹង​ពលរដ្ឋ​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បានឃើញ​ក្រុម​ក្មេង​ទំនើង​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​ខាងត្បូង​ភូមិ​ចម្ងាយ​១០០​ម៉ែត្រ ២​ទៅ​៣​ថ្ងៃ ដោយ​មិនដឹង​មាន​គោលបំណង​ធ្វើ​សកម្មភាព​ប្លន់ ឬ​យ៉ាងណា​នោះ​ទេ លោក​មេ​ភូមិ​រួម​ទាំង​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ។

សមត្ថកិច្ច​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​២​នាក់​នេះ ដោយ​បាន​ទទួល​ព័​ត៍​មាន​រាយការណ៍​ពី​លោក​មេ​ភូមិ នឹង​ប្រជាពលរដ្ឋ​មក​ថា មាន​ក្រុម​ក្មេង​២​នាក់​មក​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​ក្បែ​ភូមិ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន យោង​តាម​ចម្លើយ​សារភាព សមត្ត​កិច្ច​បាន​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​និ​វិធី​ច្បាប់ ៕